ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជាឲ្យផលិតមីស៊ីលទ្រង់ទ្រាយធំ ហើយថាគ្មាននរណាលើលោកអាចបញ្ឈប់វាបានឡើយ
លោក វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី និយាយថា ឃ្លាំងផ្ទុកមីស៊ីលបាលិស្ទិកល្បឿនលឿន «ដែលមិនអាចទប់ទល់បាន» របស់ក្រុងមូស្គូ គឺរួចរាល់ហើយសម្រាប់ការប្រើប្រាស់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនមួយគ្រាប់ទៅលើអ៊ុយក្រែនជាលើកដំបូង ដែលជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះលោកខាងលិច។

ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ការវាយប្រហារដោយមីស៊ីល Oreshnik នៅទីក្រុង Dnipro គឺជាការសងសឹកចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងកៀវនៅក្នុងប្រទេសរុស្ស៊ី ក្រោយទទួលបានការបើកភ្លើងខៀវពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
មីស៊ីលនេះ មិនធ្លាប់ត្រូវរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាម ឬក្នុងជម្លោះណាមួយពីមុននោះឡើយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិមួយកាលពីថ្ងៃសុក្រ លោក ពូទីន បានផ្ញើការព្រមានដ៏ខ្លាំងក្លាមួយទៅកាន់លោកខាងលិចថា «គ្មាននរណាម្នាក់នៅលើពិភពលោកមានអាវុធបែបនេះទេ» ហើយថា លោកនឹងចាប់ផ្តើមផលិតមីស៊ីល Oreshnik ក្នុងទ្រង់ទ្រាយធំ។
បុរសខ្លាំងរុស្ស៊ី បានបន្តថា៖ «មិនយូរមិនឆាប់ប្រទេសឈានមុខគេផ្សេងទៀតក៏នឹងទទួលបានពួកវាផងដែរ យើងដឹងថាពួកវាកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ឥលូវយើងមានប្រព័ន្ធនេះ ហើយវាពិតជាសំខាន់ណាស់»។
លោកបានបន្ថែមថា រុស្ស៊ីនឹងបន្តការសាកល្បង រួមទាំងការប្រយុទ្ធអាស្រ័យលើស្ថានការណ៍ និងលក្ខណៈនៃការគំរាមកំហែងសន្តិសុខដែលបានបង្កើតឡើងសម្រាប់រុស្ស៊ី។
មន្ត្រីយោធាអ៊ុយក្រែន បានប្រាប់ថា មីស៊ីលរុស្ស៊ីដែលបានប្រើវាយប្រហារក្រុងកៀវ មានលឿនជាងល្បឿនសំឡេងដល់ទៅ ១១ដង ហើយបំពាក់ក្បាលគ្រាប់ធម្មតាចំនួន ៦គ្រាប់ ហើយគ្រាប់នីមួយៗទៀតសោតអាចបញ្ចេញនូវគ្រាប់ផ្ទុះចំនួន៦ផ្សេងៗទៀត។
លោក ពូទីន អះអាងថា ប្រព័ន្ធការពារដែនអាកាសលោកខាងលិច នឹងពុំអាចបញ្ឈប់មីស៊ីលថ្មី របស់រុស្ស៊ីបានឡើយ។
ចំណែកឯ លោក Sergei Karakayev ប្រធានកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បាននិយាយថា មីស៊ីលថ្មីនេះ អាចបំពាក់បានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ដោយបន្ថែមថា «វាអាចទៅដល់គោលដៅទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ