Connect with us

ព័ត៌មានអន្ដរជាតិ

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

បានផុស

នៅ

ប្រហែលជាមនុស្សជាច្រើនបានស្គាល់កងទ័ពដីឥដ្ឋនៅក្នុងផ្នូររបស់អធិរាជ ឈិនស៊ី (Qin Shi Huang) ដោយរូបសំណាកនីមួយៗមានរូបរាងពិសេសរៀងៗខ្លួន។ នេះរំឭកមនុស្សអំពីពិធីបញ្ចុះសព ការបញ្ចុះអ្នករស់នៅជាមួយអ្នកស្លាប់ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅសម័យបុរាណ។

យោងតាមឯកសារបុរាណវិទ្យា រាជវង្ស Shang គឺជាសម័យដែលការបញ្ចុះសព បានកើតឡើងច្រើនបំផុត។ មនុស្សនិយាយថា អធិរាជឈិនស៊ី ចង់មានកងទ័ពដ៏មានឥទ្ធិពលមួយនៅក្នុងជីវិតបន្ទាប់បន្សំ ដូច្នេះគាត់បានដុតមនុស្សរស់ឲ្យទៅជារូបចម្លាក់។ ពាក្យចចាមអារ៉ាមនេះនៅតែមិន​ទាន់មានអ្នកណាមកបញ្ចាក់ថាពិតឬក្លែងក្លាយ រហូតដល់រូបសំណាកទាហាន និងសេះដែលត្រូវបានដុតក្នុងទីក្រុង Shaanxi ត្រូវខូចខាត ហើយការសង្ស័យទាំងអស់ត្រូវអ្នកជំនាញចេញមកបញ្ចាក់ច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ១៩៧៤ ខេត្តស៊ីអាន​ (Xi An) បានជួបប្រទះគ្រោះរាំងស្ងួតដ៏យូរ។ សម្រាប់ជីវភាពរស់នៅ និងអនាគតរបស់ពួកគេ កសិករចង់ជីកអណ្តូងនៅជិតតំបន់ Lintong, Xi’an និង Shaanxi។ ប៉ុន្តែ ពួក​គេ​មិន​អាច​ជីក​រក​ទឹក​បាន​ទេ ប៉ុន្តែ​បែរ​ទៅ​បុក​វត្ថុ​រឹងដែលមានឡដុតឥដ្ឋជាច្រើននៅស៊ីអានផងដែរ ដូច្នេះហើយ ប្រជាពលរដ្ឋមិនបានសង្ស័យអ្វីឡើយ គ្រាន់តែគិតថា កន្លែងនេះធ្លាប់ជាឡឥដ្ឋ។ បន្ទាប់មក គេបានជីកយកវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ដីឥដ្ឋ ឈើឆ្កាង ជាដើម ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ នោះហើយជារបៀបដែលផ្នូរឈិនស៊ីត្រូវបានរកឃើញ។

តំបន់ដែលគួរឲ្យកត់សំគាល់បំផុតមួយនៅក្នុងផ្នូរដ៏ធំនេះគឺកងទ័ពដីឥដ្ឋ។ តំបន់ដែលកាន់កាប់ដោយកងទ័ពដីឥដ្ឋមានទំហំធំណាស់។ អ្វីដែលទាក់ទាញមនុស្សគឺមិនត្រឹមតែតំបន់ដ៏ធំ និងបរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពួកគេលម្អិត ពីភាពរស់រវើកនៃរូបសំណាកផងដែរ។ ជាពិសេស​មុខ​នីមួយៗ​នៅលើ​រូបសំណាក​ក៏​មិន​ដូចគ្នា​ដែរ គឺ​មើលទៅ​ដូច​មនុស្ស​មែនទែន​។ ដែលនោះបានធ្វើឲ្យគេដាក់ការសង្ស័យថា កងទ័ពអាចសូនជាមនុស្សពិតប្រាកដមែន។

អស់ជាច្រើនឆ្នាំមកនេះ មនុស្សជាច្រើនបានដាក់ចេញនូវទ្រឹស្តីភ័យរន្ធត់ឬការក្លែងបន្លំ​ ដែលជារបបបញ្ចុះសពត្រូវបានអនុវត្តនៅទីនេះ។ ជាពិសេសគេថា រូបសំណាកនីមួយៗនៅក្នុងកងទ័ពដីឥដ្ឋត្រូវបង្កើតឡើងពីមនុស្សពិតប្រាកដ ដូ​ច្នេះវាមានរូបរាងផ្សេងៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាការពិតទេ ហើយត្រូវបានបដិសេធ បន្ទាប់ពីអ្នកជំនាញខាងបុរាណវត្ថុបានរកឃើញរូបសំណាកដុតដែលបាក់។ បន្ទាប់​មក គាត់​ក៏​ចាប់​ផ្ដើម​សិក្សា​រូប​សំណាក​នេះ​ភ្លាម។ ការសិក្សានេះបានបដិសេធទាំងស្រុងនូវទ្រឹស្តីដ៏មានប្រជាប្រិយនៃការដុតមនុស្សរស់ឲ្យក្លាយជាសព។ ហេតុផលគឺសាមញ្ញណាស់ នៅខាងក្នុងឡដុតរូបសំណាកទាហាន និងសេះនេះមិនមានដីទេ សូម្បីតែសម្ភារៈបំពេញអ្វីក៏ដោយ។ ផ្នែក​ខាង​ក្នុង​នៃ​រូបសំណាក​ដែល​ប្រេះ​បែក​នោះ ​គឺ​ប្រហោង​ទាំង​ស្រុង។

របកគំហើញនេះផ្តល់ឲ្យមនុស្សនូវទស្សនៈថ្មី អំពីទេពកោសល្យរបស់សិប្បករបុរាណ។ អ្នកជំនាញបានកំណត់ថា កងទ័ព និងសេះរបស់អធិរាជឈិនស៊ី ត្រូវបានបង្កើតដោយប្រើបច្ចេកវិទ្យាបាញ់សេរ៉ាមិច។ ការបាញ់គ្រឿងស្មូនគឺពិបាកណាស់។ ដំបូងកម្មករត្រូវប្រើផ្សិតសេរ៉ាមិចដើម្បីបង្កើតស្នាដៃដំបូង បន្ទាប់មកគ្របលើផ្ទៃដោយស្រទាប់ស្តើងនៃដី។ ស្រទាប់ដីនេះគឺជាកន្លែងដ៏សំខាន់បំផុតដើម្បីបង្កើតកន្សោមមុខ និងពណ៌របស់តួអង្គនីមួយៗ។ ជាពិសេស រូបសំណាកគឺមានភាពផ្ចិតផ្ចង់បំផុត​ ទើបអាចចេញរូបរាងដូចមនុស្សពិតៗដែលនោះធ្វើឲ្យបុរាណវិទូពិបាកសិក្សាថាកងទ័ពទាំងនោះជាសាកសពឬដីឥដ្ឋ៕

ស្នាមប្រេះដែលគេឃើញ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម