Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ រុស្ស៊ី​ឲ្យ​មីស៊ីល​ទៅ​កូរ៉េ​ខាង​ជើង ជា​ថ្នូរ​នឹង​ការ​បញ្ជូន​ទ័ព

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវមីស៊ីលប្រឆាំង​​ដែន​អាកាស និងឧបករណ៍ការពារដែនអាកាស ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅគាំទ្រទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Shin បាន​ប្រាប់​ថា រុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់កូរ៉េខាងជើង ដោយ​បន្ថែម​ថា៖ «វាពិត​ណាស់​ដែល​​កូរ៉េខាងជើងត្រូវបានផ្តល់ឧបករណ៍ពាក់ព័ន្ធ និងមីស៊ីលប្រឆាំងយន្តហោះ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ទន់ខ្សោយរបស់ទីក្រុងព្យុងយ៉ាង»។

លោកបានបន្ត​ថា ទីក្រុងព្យុងយ៉ាងក៏ហាក់ដូចជាត្រូវបានផ្តល់បច្ចេកវិទ្យាយោធាដោយប្រទេសរុស្ស៊ី ដើម្បីគាំទ្រកម្មវិធីផ្កាយរណបរបស់ខ្លួន បន្ទាប់ពីការប៉ុនប៉ងបរាជ័យ​ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីដើមឆ្នាំ​២០២៤។

សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងប្រហែល ១០ ៩០០​នាក់​ត្រូវបានដាក់ពង្រាយទៅកាន់​តំបន់ Kursk ដែលជាផ្នែកមួយនៃអង្គភាពទ័ពអាកាស និង​ជើង​ទឹក​របស់រុស្ស៊ី ដែលប្រឈមមុខនឹងកងកម្លាំងអ៊ុយក្រែន។ កង​ទ័ព​កូរ៉េ​ខាង​ជើង​ទាំង​នោះ​មួយ​ចំនួន បាន​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​រួច​ទៅ​ហើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម