ព័ត៌មានអន្ដរជាតិ
ប្រទេសអ្នកមាន យល់ព្រមផ្តល់ប្រាក់៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ជួយប្រទេសអ្នកក្រ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ
តាមសេចក្តីរាយការណ៍ថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤, គណៈប្រតិភូនៃប្រទេសអ្នកមាននៅឯសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ « COP29 » បានព្រមព្រៀងកំណត់គោលដៅនៃការបញ្ចេញប្រាក់យ៉ាងតិច៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយប្រទេសក្រីក្រ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំរាប់ម៉ោងនៅទីក្រុងបាគូ នៃប្រទេសអាស៊ែរបៃហ្សង់, គណៈប្រតិភូបានពិភាក្សាគ្នាយ៉ាងតឹងសរសៃ.ក រៀងៗខ្លួន ដោយអ្នកខ្លះក៏សម្តែងការមិនពេញចិត្តផងដែរ។ ប៉ុន្តែយ៉ាងណា ក្រោយមានការសម្របសម្រួល ទើបកិច្ចព្រមព្រៀងនេះបានឈានដល់។
ទឹកប្រាក់៣០០ពាន់លានដុល្លារនេះ នឹងចែកទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ដែលជួយឲ្យពួកគេផ្តាច់ខ្លួនចេញពីការប្រើប្រាស់ធ្យូងថ្ម ប្រេងនិងឧស្ម័ន ដែលបណ្តាលឲ្យពិភពលោកឡើងកម្តៅ។ ម្យ៉ាងវិញទៀត ទឹកប្រាក់ទាំងនេះ នឹងជួយឲ្យពួកគេសម្របខ្លួនទៅនឹងការឡើងកម្តៅថ្ងៃនាពេលអនាគត និងចំណាយលើការខូចខាតដែលបណ្តាលមកពីអាកាសធាតុអាក្រក់។
ត្បិតតែទឹកប្រាក់នេះ មិនបានដល់១.៣ទ្រីលានដុល្លារ តាមការស្នើសុំពីសំណាក់ប្រទេសក្រីក្រក៏ដោយ ប៉ុន្តែវាមានចំនួនលើសកិច្ចព្រមព្រៀងឆ្នាំ២០០៩ ដល់ទៅ៣ដងឯណោះ។

លោក Eamon Ryan រដ្ឋមន្ត្រីក្រសួងបរិស្ថានអៀរឡង់ បានហៅកិច្ចព្រមព្រៀងនេះថាជា ការធូរស្រាលបានមួយកម្រិតធំ។ លោកនិយាយថា «នេះជារឿងលំបាក! ដោយសារតែឥឡូវពិភពលោកកំពុងបែកបាក់គ្នា មានសង្រ្គាមនិងប្រព័ន្ធពហុភាគី, យើងអាចឆ្លងកាត់បញ្ហានៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះគឺវាល្អណាស់ពេកទៅហើយ»។
កិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថា ជាជំហានមួយឆ្ពោះទៅរកការជួយប្រទេសនានាឲ្យបង្កើតគោលដៅដែលមានមហិច្ឆតាបន្ថែមទៀត ហើយវាគឺជាផ្នែកមួយនៃផែនការដើម្បីបន្តកាត់បន្ថយការបំពុលជាមួយនឹងគោលដៅថ្មីរៀងរាល់ប្រាំឆ្នាំម្តង ដែលពិភពលោកបានយល់ព្រមក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥។
កាលនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានដាក់មហិច្ឆតាប្រយុទ្ធនឹងអាកាសធាតុ ពោលគឺរក្សាការឡើងកម្តៅផែនដីនៅក្រោម១.៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ផែនការនោះហាក់មិនទទួលជោគជ័យឡើយ ដោយកម្តៅសកលចេះតែបន្តកើនឡើងដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជិត២០០ប្រទេសនៅ COP28 ឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់