Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣

បានផុស

នៅ

ភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិច បានឡើងដល់កម្រិតខ្ពស់បំផុត ដោយថ្មីៗ មេដឹកនាំវិមានក្រឹមឡាំងលោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារប្រទេសអ៊ុយក្រែន ឆ្លើយតបទៅលោក ចូ បៃដិន ដែលបើកដៃឲ្យរដ្ឋាភិបាលទីក្រុងកៀវ ប្រើមីស៊ីលអាមេរិក បាញ់ចូលដីរុស្ស៊ី ហើយពេលនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrey Kelin ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ហើយ។

លោក Andrey Kelin (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ SKY NEWS កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ លោក Kelin លើកឡើងថា រុស្ស៊ីកំពុងឈរលើផ្លូវផ្ទុះសង្គ្រាមជាមួយមហាអំណាចនុយក្លេអ៊ែរ ពាក់ព័ន្ធការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក បារាំង និងអង់គ្លេស លើអ៊ុយក្រែន។ ពេលនេះ ចក្រភពអង់គ្លេសបាន ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្រោយមីស៊ីល Storm Shadow របស់ខ្លួន វាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

លោកសង្កត់ធ្ងន់ថា «ជាការពិត ចក្រភពអង់គ្លេស បានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ព្រោះថា អ៊ុយក្រែន មិនអាចបាញ់មីស៊ីលនេះបានឡើយ បើគ្មានណាតូ ឬយោធាអង់គ្លេស ហើយសហរដ្ឋអាមេរិក ក៏អ៊ីចឹងដែរ ពួកគេបានសម្រេចចិត្តបើកការវាយប្រហារទាំងនេះ ដោយធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយវាអាចឈានដល់ប៉ះទង្គិចគ្នារវាងមហាអំណាចនុយក្លេអ៊ែរ»។

ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ឃ្លាំងផ្ទុកមីស៊ីល​​បាលិស្ទិក​ល្បឿនលឿន «ដែល​​មិនអាច​ទប់ទល់​បាន» របស់ទី​ក្រុង​មូស្គូ គឺ​​រួចរាល់អស់​ហើយ​សម្រាប់ការប្រើប្រាស់។

មីស៊ីលរុស្ស៊ី (រូបថត៖ EPA)

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីថ្ងៃសុក្រ លោក ពូទីន បានផ្ញើការព្រមាន​ដ៏​ខ្លាំង​ក្លា​មួយ​ទៅកាន់លោកខាងលិចថា «គ្មាននរណាម្នាក់នៅលើពិភពលោកមានអាវុធបែបនេះទេ» ហើយថា លោក​នឹងចាប់ផ្តើមផលិតមីស៊ីល Oreshnik ក្នុង​ទ្រង់ទ្រាយធំ។

បុរស​ខ្លាំង​រុស្ស៊ី ​បន្ត​​ថា «មិន​យូរ​មិន​ឆាប់​ប្រទេស​ឈាន​មុខ​គេ​ផ្សេង​ទៀត​ក៏​នឹង​ទទួល​បាន​ពួក​វា​ផង​​ដែរ យើង​ដឹង​ថា​ពួកវា​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ។ ឥឡូវ​​យើង​មាន​ប្រព័ន្ធ​នេះ ហើយ​វា​​ពិត​ជា​សំខាន់​ណាស់»។

លើសពីនេះ រុស្ស៊ី ក៏គំរាមវាយប្រហារទឹកដីប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូផងដែរ ព្រោះតែនៅទីនោះ អាមេរិក ទើបតែបើកមូលដ្ឋានទ័ពថ្មី ហើយទង្វើបែបនេះ កាន់តែធ្វើឲ្យមានហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោក ក្រោយដឹងថា អាមេរិក ប្រុងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្ពុជា និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹងអន្តរជាតិ រួមគ្នាដាក់ចេញយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អ៊ីស្រាអែល​វាយប្រហារទីតាំងយោធា​ស៊ីរី​ ក្នុង​ខេត្ត Deraa ភាគខាងត្បូង​​​​ប្រទេស​

ជីវិតកម្សាន្ដ២ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម