ព័ត៌មានអន្ដរជាតិ
ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣
វោហាសព្ទអំពីសង្គ្រាមលោកលើកទី៣ កំពុងផ្ទុះលើកឡើងជុំវិញពិភពលោក ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយអ្វីដែលគេកំពុងតាមដាន នោះគឺរូបភាពនៃនាវាផ្ទុកយន្តហោះតម្លៃ៩ពាន់លានដុល្លាររបស់ចិន ដែលគេឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិក ហាក់ដូចជាការត្រៀមខ្លួនសម្រាប់អ្វីម្យ៉ាង។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី២២ខែវិច្ឆិកាឆ្នាំ២០២៤ ផ្កាយរណប Landsat 8 របស់អង្គការណាសា បានថតជាប់នាវាផ្ទុកយន្តហោះ CNS Liaoning ចតនៅសមុទ្រ Bohai។
មិនត្រឹមប៉ុណ្ណឹង វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏និយាយដែរថា ទាហានជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ក៏ដាក់ពង្រាយនាវាផ្ទុកយន្តហោះ CNS Shandong កាលពីសប្តាហ៍មុនដែរ ដោយបានបើកចូលទៅក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែល៦៣០គីឡូម៉ែត្រពីភាគខាងត្បូងកោះ Miyako របស់ប្រទេសជប៉ុន។
រូបថតផ្កាយរណបនេះ ត្រូវបានបញ្ចេញត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក វាយប្រហារចូលដីរុស្ស៊ី ធ្វើឲ្យសង្គ្រាមកាន់តែរីកធំ។

ពាក់ព័ន្ធរឿងនេះ សូម្បីរុស្ស៊ីក៏ព្រមានដែរថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ហើយដោយសារការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក បារាំង និងអង់គ្លេស លើអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrey Kelin បានថ្លែងប្រាប់ SKY NEWS កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ថា រុស្ស៊ីកំពុងឈរលើផ្លូវផ្ទុះសង្គ្រាមជាមួយមហាអំណាចនុយក្លេអ៊ែរ។ ពេលនេះ ចក្រភពអង់គ្លេសបាន ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្រោយមីស៊ីល Storm Shadow របស់ខ្លួន វាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
លោកសង្កត់ធ្ងន់ថា «ជាការពិត ចក្រភពអង់គ្លេស បានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ព្រោះថា អ៊ុយក្រែន មិនអាចបាញ់មីស៊ីលនេះបានឡើយ បើគ្មានណាតូ ឬបុគ្គលិកអង់គ្លេស ហើយសហរដ្ឋអាមេរិក ក៏អ៊ីចឹងដែរ ពួកគេបានសម្រេចចិត្តបើកការវាយប្រហារទាំងនេះ ដោយធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយវាអាចឈានដល់ប៉ះទង្គិចគ្នារវាងមហាអំណាចនុយក្លេអ៊ែរ»៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ