ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ ទាហានកូរ៉េខាងជើង ស្លាប់៥០០នាក់ ពេលក្រុងកៀវប្រើមីស៊ីលអង់គ្លេសបាញ់រុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ទាហានកូរ៉េខាងជើងប្រហែល ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលពីទីក្រុងកៀវ ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន RBC-Ukraine បានចុះផ្សាយថា ទាហានកូរ៉េខាងជើងត្រូវបានសម្លាប់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារដោយប្រើមីស៊ីល Storm Shadow របស់អង់គ្លេស លើតំបន់ Kursk។
កន្លងមក មន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។
របាយការណ៍នេះ ធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីកាសែត Wall Street Journal បានផ្សាយថា មេបញ្ជាការជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ Wall Street Journal ថា វាជាលើកដំបូងហើយដែលមន្ត្រីលោកខាងលិច បានអះអាងថា មន្ត្រីជាន់ខ្ពស់នៃយោធាក្រុងព្យុងយ៉ាង បានក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤ អ៊ុយក្រែន បានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង ដែលការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពក្រុងកៀវបាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ចូលដីរុស្ស៊ី ធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀករួចមកហើយ។
ការដែលអ៊ុយក្រែន ហ៊ានបាញ់មីស៊ីលរបស់លោកខាងលិចចូលក្នុងដីរុស្ស៊ី គឺដោយសារមានការបើកភ្លើងខៀវនិងធានាអះអាងពីសំណាក់មេដឹកនាំប្រទេសជាមហាអំណាច ដែលសម្រេចចិត្តបែបនេះ ធ្វើឲ្យវិមានក្រឹមឡាំងរិះគន់កប់ៗមាត់ ហើយអ្នកខ្លះភ័យខ្លាចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចផ្ទុះរាលដាលឈានដល់ការកើតសង្គ្រាមលោកលើកទី៣ទៀតផង៕
ដោយ៖ ឈាង
ចុចអាន៖ កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច