Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា​ តតាំង​អ៊ីស្រាអែលយ៉ាងចាស់​ដៃ ដោយ​បាញ់​មីស៊ីល​រាប់រយគ្រាប់​

បានផុស

នៅ

ក្រុមហេសបូឡាបានបាញ់រ៉ុកកែតប្រហែល២៥០គ្រាប់ និងមីស៊ីលផ្សេងទៀតទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារដ៏ធំ​បំផុតមួយរបស់ក្រុមសកម្មប្រយុទ្ធនេះក្នុងរយៈពេលជាច្រើនខែជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើទីក្រុងបេរូត (Beirut)។ យោង​ទីភ្នាក់ងារព័ត៌មាន​AP​នៅ​ថ្ងៃនេះ​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាអ៊ីស្រាអែល បាននិយាយថា រ៉ុក្កែត​ប្រហែល២៥០គ្រាប់ត្រូវបានបាញ់ចេញ​ពីលីបង់កាលពីថ្ងៃអាទិត្យ ដោយមានការស្ទាក់ចាប់ខ្លះៗ និងបានបណ្ដាលឲ្យមនុស្ស៧នាក់បានរងរបូស។ ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយគ្មានការព្រមាន​ជាមុន​​​កាលពីថ្ងៃសៅរ៍​​នៅ​កណ្តាលទីក្រុង Beirut បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ និងរបួស​៦៧នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសលីបង់។

សរុបការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ទាហានលីបង់ជាង៤០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ នាយករដ្ឋមន្ត្រីរបស់ប្រទេសលីបង់ លោក Najib Mikati បានថ្កោលទោសការវាយប្រហារចុងក្រោយនេះថាជាការវាយលុកលើកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

គួររម្លឹកថា ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុកកែត មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ចេញពីតំបន់ហ្គាហ្សា បានបញ្ឆេះសង្រ្គាមនៅទីនោះ ខណៈក្រុម​ហេសបូឡា​បាន​ពណ៌នា​ការ​វាយ​ប្រហារ​នេះ​ថា​ជា​ទង្វើ​នៃ​សាមគ្គីភាព​ជាមួយ​ប៉ាឡេស្ទីន និង​ក្រុម​ហាម៉ាស។

អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកទៅលើក្រុមហេសបូឡា ហើយនៅក្នុងខែកញ្ញា ជម្លោះកម្រិតទាបបានផ្ទុះឡើងជាសង្រ្គាមពេញមួយខណៈដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងផ្នែកធំនៃលីបង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់ហេសបូឡាគឺលោក Hassan Nasrallah។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៧០០នាក់នៅក្នុងប្រទេសលីបង់ ហើយការប្រយុទ្ធគ្នានេះបានជម្លៀសប្រជាជនប្រហែល ១,២លាននាក់ ឬមួយភាគបួននៃចំនួនប្រជាជនរបស់ប្រទេសលីបង់។

ចំណែកនៅខាងអ៊ីស្រាអែល ទាហានប្រហែល ៩០នាក់ និងជនស៊ីវិលជិត ៥០នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកនៅភាគខាងជើងអ៊ីស្រាអែល និងនៅក្នុងការប្រយុទ្ធបន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែលនៅដើមខែតុលានិងជនជាតិអ៊ីស្រាអែលប្រហែល ៦០០០០ នាក់ត្រូវបានផ្លាស់ទីលំនៅពីភាគខាងជើងរបស់ប្រទេស។

បេសកជនសហភាពអឺរ៉ុបក៏បានកំពុងអំពាវនាវឱ្យមានសម្ពាធដើម្បីឈានដល់បទឈប់បាញ់ ដោយអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល និងក្រុមហេសបូឡា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដោយនិយាយថា កិច្ចព្រមព្រៀងមួយកំពុងរង់ចាំកិច្ចព្រមព្រៀងចុងក្រោយពីរដ្ឋាភិបាលអ៊ីស្រាអែល៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម