Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ ព្រមាន​ណាតូ មិន​ត្រូវ​មើល​ស្រាល​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​របស់​រុស្ស៊ី​ទេ

បានផុស

នៅ

ទីក្រុងមូស្គូ ត្រៀមបើកការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ ដែលអាច​ធ្វើ​​ឲ្យ​មនុស្សរាប់លាននាក់គ្មានថាមពល​ប្រើប្រាស់។ នេះបើយោងតាមរដ្ឋមន្ត្រី​នៃ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​របស់ចក្រភពអង់គ្លេស លោក Pat McFadden កាល​ពី​ថ្ងៃ​ទី​២៤​​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក Pat McFadden និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក McFadden បាន​ប្រាប់​ថា នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អ៊ីនអឺណិត រុស្ស៊ីគឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ឈ្លានពាន​ខ្លាំង និង​ព្រហើន។ មន្ត្រី​ជាន់​ខ្ពស់​អង់គ្លេស​រូប​នេះ បាន​បន្ត​ថា នៅក្នុងសន្និសីទសន្តិសុខតាមអ៊ីនធឺណិតរបស់អង្គការណាតូ នៅទីក្រុងឡុងដ៍នា​ថ្ងៃចន្ទ​នេះ លោក​នឹង​ប្រាប់​​ប្រទេសជា​​សមាជិក​​ ថា​មិន​ត្រូវ​មើល​ស្រាល​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​​​ពី​រុស្ស៊ី​បាន​នោះ​ទេ។​

ការ​លើក​ឡើង​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែលភាព​តានតឹង​រវាង​ណាតូ និង​រុស្ស៊ី ​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានឈានដល់​ជា​សង្គ្រាម​​សកល បន្ទាប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានអនុញ្ញាតឲ្យ​អ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

លោក McFadden បាន​​និយាយ​ថា នោះ​​មានន័យថា ទីក្រុងមូស្គូឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើ​ការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់​ណាតូ រួមទាំងបណ្តាញអគ្គិសនី ដែល​អាច​បង្អាក់​​ភ្លើង​ប្រើប្រាស់​សម្រាប់មនុស្សរាប់លាននាក់។

លោក McFadden បាន​បន្ថែម​ថា ក្រុម​​បក្សសម្ព័ន្ធរដ្ឋរបស់រុស្ស៊ី រួមទាំង «កងទ័ពក្រៅផ្លូវការនៃឧក្រិដ្ឋជនតាមអ៊ីនធឺណិត និង​ក្រុម​អ្នកលួចស្តាប់» បានបង្កើនការវាយប្រហាររបស់ពួកគេ កាល​ពី​ឆ្នាំមុន ហើយ​ក្រុម​ទាំង​នោះ​​​បាន​​​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​យ៉ាង​ហោច​ណាស់​​ចំនួន​​៩​លើក​​ផ្សេង​គ្នា​ប្រឆាំង​នឹង​ប្រទេស​ណាតូ​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៦ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម