Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​នៅ​លីបង់ កើន​ឡើង​ដល់ជាង ៣ ៧០០​នាក់ ក្រោយ​អ៊ីស្រាអែល​វាយ​ប្រហារ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៨៤​នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅ​ប្រទេសលីបង់កាលពីថ្ងៃសៅរ៍ ដែលធ្វើ​ឲ្យ​តួ​លេខ​​អ្នកស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំមុន​កើន​ឡើង​ដល់ ៣ ៧៥៤​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​លីបង់ កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួង​សុខាភិបាល​លីបង់ បានបន្ថែមថា មនុស្សចំនួន ២១៣​នាក់ផ្សេងទៀតបានរងរបួស ដែលនាំឲ្យ​ចំនួនអ្នករបួសសរុបកើនឡើងដល់ ១៥ ៦២៦​នាក់។

អ៊ីស្រាអែលបានបើក​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាសដ៏ធំនៅលីបង់ ចាប់តាំងពីចុងខែកញ្ញា ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅ​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា។ នេះ​គឺ​ជា​ការកើនឡើង​ភាព​តានតឹង​នៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំជាមួយក្រុម​ហេសបូឡា ចាប់តាំងពីការចាប់ផ្តើម​សង្គ្រាម​​របស់​អ៊ីស្រាអែល​នៅលើតំបន់ហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែល​ បាន​បើក​​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ជើង​គោក​​នៅ​ភាគ​ខាង​ត្បូង​​​លីបង់​កាល​ពី​ថ្ងៃ​ទី​១​ខែ​តុលា។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​លីបង់ ​បាន​បង្ខំ​មនុស្ស​ជាង ១លាន​នាក់​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម