Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលជាប់ឆ្នោតរបស់លោកត្រាំ បង្ហាញវិធីសាស្រ្តបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានអួតអាងអំពីការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលខ្លីបំផុត ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ ប៉ុន្តែកាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋបាលជាប់ឆ្នោតអាមេរិក បានបង្ហាញវិធីសាស្រ្ត ឈានទៅរកការបញ្ចប់សង្គ្រាមមួយនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺ Mike Waltz បានថ្លែងប្រាប់ Fox News ថា លោកត្រាំ នឹងធ្វើការលើកិច្ចចរចា តាំងតែពីថ្ងៃដំបូងទៅនៃអាណត្តិថ្មីរបស់គាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែមករា។

លោកនិយាយថា អាទិភាពសំខាន់បំផុត គឺរៀបចំកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងគោលបំណងនាំភាគីទាំងពីរ មករួមគ្នាដើម្បីចរចាបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ យើងត្រូវពិភាក្សាថាតើនរណាដែលត្រូវមកចរចា ហើយថាតើវានឹងក្លាយជាកិច្ចព្រមព្រៀងអ្វីឬបទឈប់បាញ់បែបណា»។

លើសពីនេះ លោក Waltz ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកនៅក្នុងដំណើរការនេះផងដែរ ព្រោះការដោះស្រាយ​ជម្លោះ​នឹង​ទាមទារ​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ 

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក Mike Waltz (រូបថត៖ Instagram)

ពាក់ព័ន្ធរឿងនេះ កាលពីខែតុលា ​ភាគីរុស្ស៊ី ក៏បានដាក់ចេញនូវលក្ខខណ្ឌ២ចំណុចច្បាស់ៗ ទៅអ៊ុយក្រែនរួចទៅហើយ បើពិតជាចង់ចរចាសន្តិភាពមែន។ 

តាមការបញ្ជាក់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov, លក្ខខណ្ឌទី១នោះគឺ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូ ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ 

លោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៩ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ១០ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម