Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​ដឹកទំនិញ​ ​បុក​ផ្ទះ​ប្រជាជន​នៅជិត​ព្រលានយន្តហោះក្នុង​តំបន់​អឺរ៉ុប​ខាងកើត​

បានផុស

នៅ

យន្តហោះដឹកទំនិញប្រភេទ Boeing 737 របស់​ក្រុម​​ DHL ដំណើរការដោយក្រុមហ៊ុន Swiftair បានធ្លាក់​ដោយ​​​បុកផ្ទះមួយនៅជិតអាកាសយានដ្ឋាន Vilnius ប្រទេសលីទុយអានី ដោយបណ្តាល​ឱ្យ​មនុស្សម្នាក់ ស្លាប់​និងម្នាក់ទៀតរងរបួស។ យោង​សេចក្តីរាយការណ៍​នានា។ ប៉ុន្តែ​ សេចក្តី​រាយការណ៍​របស់​ Delfi បាន​ឲ្យ​ដឹងថា មាន​មនុស្ស​៤នាក់​នៅលើ​យន្តហោះ​រូម​ទាំង​ពីឡុត​២​រូប​ផង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ LRT របស់ប្រទេសលីទុយអានី បាន​ឱ្យ​ដឹង​ថា មនុស្ស​ពីរនាក់ត្រូវបានបញ្ជូនទៅ​ព្យាបាល​នៅ​​មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេ​បានស្លាប់​នៅ​ពេល​ក្រោយមក។ យន្តហោះ​នោះ​បាន​ហោះ​ទៅ​បុក​ផ្ទះពីរជាន់នៅជិតអាកាសយានដ្ឋានអន្តរជាតិ​នៃ​ទីក្រុង​ Vilnius ។

អាជ្ញាធរអាកាសយានដ្ឋានលីទុយអានីបានកំណត់អត្តសញ្ញាណយន្តហោះនេះជាយន្តហោះដឹកទំនិញ របស់ក្រុម​ហ៊ុន​ទទួល​បញ្ញើទំនិញ​ដ៏ល្បី DHL ដែលធ្វើដំណើរពីទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ​តាម​ប្រព័ន្ធផ្សព្វផ្សាយសង្គម X បាន​ឲ្យ​ដឹងថា ក្រុមសង្គ្រោះបន្ទាន់ ​កងកម្លាំង​ពន្លត់អគ្គីភ័យបាន​ទៅ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​​។

ទិន្នន័យតាមដានការហោះហើរពី FlightRadar24 ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Associated Press បានបង្ហាញថា យន្តហោះបានបត់ទៅភាគខាងជើងនៃអាកាសយានដ្ឋាន Vilnius ដោយត្រៀម​ សម្រាប់ការចុះចត មុនពេលធ្លាក់នៅចម្ងាយជាង ១,៥​គីឡូម៉ែត្រពីផ្លូវរត់​ក្នុង​អាកាសយានដ្ឋាន​។

ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​បាន​កើតឡើង​មុន​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ។ លក្ខខណ្ឌអាកាសធាតុនៅពេលនោះ ជិតចុះ​ត្រជាក់ខ្លាំង ដោយមានពពកក្រាស់​បាំង​ថ្ងៃរះ និងមានខ្យល់បក់ក្នុងល្បឿនប្រហែល៣០​គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន DHL Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

យន្តហោះនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Swiftair ដែលជាអ្នកម៉ៅការនៅទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ដែលមិនអាចទាក់ទងបានភ្លាមៗ។

យន្តហោះប្រភេទ Boeing 737 មានអាយុ៣១ឆ្នាំ ដែលជាអាយុដែលអ្នកជំនាញអាកាសចរណ៍ចាត់ទុកថាចាស់ជាង ប៉ុន្តែមិនមែនជារឿងចម្លែកសម្រាប់យន្តហោះដឹកទំនិញនោះទេ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម