Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អនុម័តច្បាប់ថ្មី លុបចោលបំណុលអ្នកដែលចុះឈ្មោះ ចូលបម្រើកងទ័ព

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអនុម័តច្បាប់ថ្មីមួយ ដោយលុបចោលបំណុលចំពោះអ្នកទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ហើយច្បាប់នេះ ក៏អនុវត្តចំពោះភរិយាយុទ្ធជនទាំងនោះផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលធ្វើទ័ពជាមួយកិច្ចសន្យា១ឆ្នាំឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦ ០០០ដុល្លារអាមេរិក។ 

ច្បាប់ថ្មីនេះ ត្រូវគេមើលឃើញថា រុស្ស៊ីកំពុងព្យាយាមជំរុញនិងលើកទឹកចិត្តឲ្យមនុស្ស ចុះឈ្មោះចូលបម្រើកងទ័ពកាន់តែច្រើន ចំពេលសង្គ្រាមជាមួយអ៊ុយក្រែន បានឈានដល់ដំណាក់កាលថ្មីកាន់តែក្តៅគគុក ខណៈមានសេចក្តីរាយការណ៍អំពីតួលេខទាហានរុស្ស៊ី ស្លាប់ច្រើននៅសមរភូមិ នារយៈពេលប៉ុន្មានខែមកនេះ។

(រូបថត៖ TASS)

តួយ៉ាងបើតាមការចុះផ្សាយរបស់ Business Insider, ប្រមុខអង្គការណាតូ លោក ម៉ាក រូត បានលើកឡើងកាលពីចុងខែតុលាថា ចាប់តាំងពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០ ០០០នាក់ហើយ។

ដោយឡែក ក្នុងការបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍, ក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលអះអាងថា តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ទាហានរហូតដល់ទៅជាង ៧២៩ ០០០នាក់ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម