Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាម​ប្រើ​គ្រប់​មធ្យោបាយ​ឆ្លើយ​តប បើ​កូរ៉េ​ខាង​ត្បូង​ជួយ​អ៊ុយក្រែន

បានផុស

នៅ

ការផ្គត់ផ្គង់សព្វាវុធរបស់កូរ៉េខាងត្បូង ដល់ប្រទេសអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនង​ទាំង​ស្រុង​រវាងទីក្រុងសេអ៊ូល និងទីក្រុងមូស្គូ។ នេះ​ជា​ការ​ព្រមាន​ចំៗ​របស់​អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី លោក Andrey Rudenko កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក Andrey Rudenko (រូបភាព៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rudenko បានប្រាប់សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS ថា៖ «ទីក្រុងសេអ៊ូលត្រូវតែដឹងថា ការប្រើប្រាស់អាវុធរបស់កូរ៉េខាងត្បូងដើម្បីសម្លាប់ពលរដ្ឋរុស្ស៊ី នឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសរបស់យើងទាំងស្រុង។ ពិតណាស់ យើងនឹងឆ្លើយតបតាមគ្រប់មធ្យោបាយដែលយើង​យល់​ឃើញ​ថា​ចាំបាច់»។

មន្ត្រី​ការទូត​រុស្ស៊ី​រូប​នេះ បានអំពាវនាវ​ឲ្យ​​ទីក្រុងសេអ៊ូលវាយតម្លៃស្ថានការណ៍ដោយសន្តិវិធី និងជៀសវាង «ជំហានដែលមិនប្រុងប្រយ័ត្ន»។

លោក Rudenko បាន​បន្ថែម​ថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋបាលនៃសាធារណរដ្ឋកូរ៉េនឹងត្រូវបានដឹកនាំជាចម្បងដោយផលប្រយោជន៍ជាតិរយៈពេលវែង ហើយមិនមែនដោយការពិចារណាអំពីឱកាសនិយមរយៈពេលខ្លីដែលត្រូវបានជំរុញពីខាងក្រៅនោះទេ»។

ការ​ព្រមា​ន​របស់​រុស្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​​បាន​ថ្កោល​ទោស​​ការ​ចូល​រួម​​របស់​កូរ៉េ​ខាង​ជើង ​ក្នុង​សង្គ្រាម​​រុស្ស៊ី-អ៊ុយក្រែន។ ក្រុមមន្ត្រីនៅទីក្រុងសេអ៊ូល បាននិយាយថា ពួកគេកំពុងពិចារណាផ្លាស់ប្តូរគោលនយោបាយដ៏យូរអង្វែងរបស់​ខ្លួន ដោយ​ការផ្តល់អាវុធដោយផ្ទាល់ដល់ អ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម