ព័ត៌មានអន្ដរជាតិ
យោធាថៃនិងកងកម្លាំងភាគតិចមីយ៉ាន់ម៉ានៅតំបន់ត្រីកោណមាសត្រៀមប៉ះទង្គិចគ្នា
យោធាថៃនិងយោធារបស់កងកម្លាំងភាគតិចនៅមីយ៉ាន់ម៉ាកំពុងប្រឈមមុខដាក់គ្នាក្នុងកម្រិតខ្ពស់ ខណៈដែលភាគីទាំងពីទាមទារកាន់កាប់តំបន់មួយចំនួនដែលមានជម្លោះ។
សារព័ត៌មានថៃ Khaosod English បានដកស្រង់ប្រភពព័ត៌មានពីកងទ័ពរដ្ឋ Shan របស់មីយ៉ាន់ម៉ា ដែលបានផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តំបន់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Pai ខេត្ត Mae Hong Son ឥឡូវនេះមានភាពតានតឹងខ្លាំង បន្ទាប់ពីកងទ័ពថៃបានប្រាប់កងកម្លាំង United Wa State Army (UWSA) ក្នុងរដ្ឋ Shan ឱ្យដកថយពី ចំណុចប្រាំពីរដែលថៃទាមទារត្រឹមថ្ងៃទី១៨ខែធ្នូ ប៉ុន្តែត្រូវបាន UWSA ជំទាស់ថាជាកម្មសិទ្ធិរបស់ពួកគេ។

ប្រភពដដែលបានបន្តថា ប្រព័ន្ធកាំភ្លើងធំត្រូវបានភាគីយោធា UWSA ដាក់ក្នុងទីតាំងត្រៀមទប់ទល់នឹងកងទ័ពភូមិន្ទថៃ និងទីតាំងរបស់កងកម្លាំងថៃដែលបានកំណត់អត្តសញ្ញាណ។
តាមរយៈការផ្សាយនោះ ភាគីUWSA ទទូចថាការទាមទាររបស់ភាគីថៃឱ្យដកខ្លួនចេញពីមូលដ្ឋាន Doi Hua Ma មូលដ្ឋាន Nong Luang និងមូលដ្ឋានយោធាចំនួន ៥ផ្សេងទៀតគឺមិនអាចទទួលយកបានទេព្រោះពួកគេមិនមែនជាផ្នែករបស់ប្រទេសថៃ។
ខាងភាគីថៃ យោធាតំបន់៣ មានកាំភ្លើងធំដាក់ឈរជើងនៅជិតតំបន់ ដើម្បីត្រៀមជួយដល់អង្គភាពថ្មើរជើងថៃ។
យោងតាមវិទ្យាស្ថានសន្តិភាពអាមេរិក (United States Institute of Peace) កងកម្លាំង UWSA ជាកងកម្លាំងយោធាជនជាតិភាគតិចមីយ៉ាន់ម៉ាដ៏ធំបំផុត ដោយក្រុមប្រដាប់អាវុធនេះបំពាក់គ្រឿងសព្វាវុធទំនើបៗ បានមកពីចិន និងគ្រប់គ្រងនៅតំបន់ត្រីកោណមាស។
កងកម្លាំងនេះមានប្រវត្តិមានទំនាក់ទំនងល្អជាមួយប្រទេសចិន៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់