ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមដំឡើងពន្ធលើប្រទេសចំនួន៣ ពេលឡើងកាន់តំណែង
ប្រទេសចំនួនបី មានដូចជា ចិន ម៉ិកស៊ិក និងកាណាដា ត្រូវបានលោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធថ្មី ក្រោយពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកផ្លូវការនៅខែមករាឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤។

លោក ត្រាំ បានបញ្ជាក់ថា ការដំឡើងពន្ធលើប្រទេសទាំងបី ធ្វើឡើងដើម្បីជាកិច្ចប្រឹងប្រែងបង្ក្រាបការជួញដូរគ្រឿងញៀន និងការរត់ពន្ធមនុស្សចូលក្នុងទឹកដីអាមេរិក។
ប្រធានាធិបតីទើបជាប់ឆ្នោតវ័យ៧៨ឆ្នាំរូបនេះ បាននិយាយថា ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដំឡើងពន្ធ ២៥% លើទំនិញទាំងអស់ដែលមកពីម៉ិកស៊ិក និងកាណាដា។ លោកក៏បានបញ្ជាក់ផងដែរថា ពន្ធបន្ថែម ១០% នឹងត្រូវដាក់លើប្រទេសចិន រហូតទាល់តែរដ្ឋាភិបាលក្រុងប៉េកាំងរារាំងការរត់ពន្ធសារធាតុញៀនហ្វេតានីល ដែលសម្លាប់ពលរដ្ឋអាមេរិកជិត ៧៥ ០០០នាក់កាលពីឆ្នាំ២០២៣។
លោក ត្រាំ បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា ការដំឡើងពន្ធលើម៉ិកស៊ិក និងកាណាដា នឹងនៅតែត្រូវអនុវត្តដដែល រហូតទាល់តែប្រទេសទាំងពីរអាចទប់ស្កាត់គ្រឿងញៀន ជាពិសេសសារធាតុហ្វេតានីល និងជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
លោកបានមានប្រសាសន៍ថា «ទាំងម៉ិកស៊ិក និងកាណាដា មានសិទ្ធិ និងអំណាចទាំងស្រុង ដើម្បីងាយស្រួលដោះស្រាយបញ្ហាដែលកំពុងឆេះឆួលជាយូរនេះ។ ដល់ពេលហើយសម្រាប់ពួកគេត្រូវរ៉ាប់រ៉ងបញ្ហាដ៏ធំនេះ»។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ត្រាំ ធ្លាប់បានសន្យាថានឹងដាក់ពន្ធ ៦០% ឬច្រើនជាងនេះលើការនាំចូលទំនិញរបស់ចិន ហើយបានលើកឡើងទៀតថា លោកអាចដាក់ពន្ធ ២០០% ឬខ្ពស់ជាងនេះលើយានយន្តដែលនាំចូលពីម៉ិកស៊ិក។
អ្នកសេដ្ឋកិច្ចជាច្រើន បានព្រមានថា សំណើរបស់លោក ត្រាំ សម្រាប់ពន្ធលើមូលដ្ឋានទូទៅនេះនឹងបង្កើនថ្លៃដើមនៃទំនិញប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិក និងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
យ៉ាងណា អ្នកគាំទ្ររបស់លោក ត្រាំ បានប្រកែកដោយអះអាងថា ពន្ធថ្មីនឹងលើកទឹកចិត្តដល់ការវិលត្រឡប់នៃការងារផលិតកម្មពីក្រៅប្រទេស និងផ្តល់ឲ្យរដ្ឋបាលរបស់លោក ត្រាំ នូវឥទ្ធិពលកាន់តែខ្លាំង ដើម្បីទាញយកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអំណោយផលបន្ថែមទៀតពីប្រទេសផ្សេងៗ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ