ព័ត៌មានអន្ដរជាតិ
មនុស្ស១៦នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចកប៉ាល់ទេសចរណ៍នៅអេហ្ស៊ីប
មនុស្សយ៉ាងហោចណាស់១៦នាក់បានបាត់ខ្លួន បន្ទាប់ពីនាវាទេសចរណ៍មួយគ្រឿងបានលិចនៅក្នុងសមុទ្រក្រហមក្នុងហេតុការណ៍មួយបណ្តាលមកពីអាកាសធាតុអាក្រក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។

អភិបាលនៃតំបន់សមុទ្រក្រហម លោក Amr Hanafy បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្ស ២៨នាក់ពីនាវាដឹកទេសចរ ដែលមានឈ្មោះថា «Sea Story» នៅភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Marsa Alam ហើយអ្នកខ្លះត្រូវបានជួយសង្គ្រោះតាមយន្តហោះដើម្បីនាំទៅទទួលការព្យាបាល។
លោក Hanafy បាននិយាយថា អ្នកទេសចរ៣១នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ស្ថិតនៅលើទូក រួមជាមួយនឹងជនជាតិអេហ្ស៊ីប១៣នាក់ ដែលរួមមានសមាជិកនាវិកផងដែរ ខណៈទូកនេះបានចាកចេញពី Marsa Alam សម្រាប់ការធ្វើដំណើររយៈពេលប្រាំថ្ងៃ។
ខណៈដែលនៅពេលកើតហេតុមានជនបរទេសនៅលើទូកប្រវែង៣៤ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ជនជាតិអេហ្ស៊ីបនេះ រួមមានជនជាតិអាមេរិក បែលហ្ស៊ិក អង់គ្លេស ចិន ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ប៉ូល ស្លូវ៉ាគី អេស្បាញ និងស្វីស។ មកដល់ពេលនេះយោធាអេហ្ស៊ីបកំពុងសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះជាមួយអាជ្ញាធរក្នុងតំបន់។
ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងផ្តល់ការគាំទ្រផ្នែកកុងស៊ុលដល់ «ជនជាតិអង់គ្លេសមួយចំនួន និងក្រុមគ្រួសាររបស់ពួកគេ» បន្ទាប់ពីការលិច។ មានសេចក្តីរាយការណ៍ថា ពលរដ្ឋអង់គ្លេស ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។
ភ្លាមៗគេមិនទាន់ដឹងថា មកពីមូលហេតុអ្វីដែលបណ្ដាលឲ្យទូកទេសចរណ៍ធ្វើពីឈើ៤ជាន់នេះលិចនោះទេ ប៉ុន្តែអាជ្ញាធរឧតុនិយមអេហ្ស៊ីបកាលពីថ្ងៃសៅរ៍បានព្រមានអំពីភាពចលាចល និងរលកខ្ពស់នៅលើសមុទ្រក្រហម ហើយបានណែនាំរារាំងនឹងសកម្មភាពដែនសមុទ្រសម្រាប់ថ្ងៃអាទិត្យនិងថ្ងៃចន្ទ។

យោងតាមគេហទំព័ររបស់ទូកទេសចរណ៍ Sea Story វាត្រូវបានសាងសង់ក្នុងឆ្នាំ ២០២២ ហើយអាចផ្ទុកអ្នកដំណើរបាន៣៦នាក់។
គួរបញ្ជាក់ថា សមុទ្រក្រហមគឺជាកន្លែងមុជទឹកដ៏ពេញនិយមដែលល្បីល្បាញដោយសារថ្មប៉ប្រះទឹកផ្កាថ្ម និងជីវិតនៅបាតសមុទ្រ ដែលជាគន្លឹះនៃឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប។
ក្នុងឆ្នាំ២០២៣ អ្នកទេសចរអង់គ្លេស៣នាក់បានបាត់ខ្លួន ហើយ១២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយបានឆេះចេញពី Marsa Alam ។ ចំណែកឆ្នាំ ២០១៦ ក៏មានគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសអេហ្ស៊ីបដូចគ្នា គឺនៅពេលដែលទូកដឹកជនចំណាកស្រុកប្រហែល ៦០០នាក់ បានលិចនៅសមុទ្រមេឌីទែរ៉ាណេ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧០នាក់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ