Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀម​សង់​ស្ពាន​ថ្មី​ភ្ជាប់​មក​ខេត្តប៉ៃលិន ក្នុង​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ

បានផុស

នៅ

រដ្ឋាភិបាល​ថៃ កំពុង​រៀបចំ​សាងសង់​ស្ពាន​ថ្មី​​តម្លៃ​ជាង ៤៣​ម៉ឺន​ដុល្លារ ត​ភ្ជាប់​រវាង​ខេត្ត​​ចាន់ថាបុរី (Chanthanburi) និង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Anutin Charnvirakul ឧប​​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រទេស​ថៃ កាល​​ពី​សប្ដាហ៍​មុន។

រូប​តំណាង (រូបភាព៖ BangkokPost)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ទស្សនកិច្ច​នៅ​ច្រក​ព្រំដែន​ Ban Pakkad នៅ​ស្រុក Pong Nam Rong ខេត្ត​ចាន់ថាបុរី លោក Charnvirakul បាន​​និយាយ​ថា ស្ពាន​ថ្មី​នឹង​បង្កើន​​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។ ស្ពាន​​​នេះ នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា ស្ពាន​មិត្តភាព​ចាន់ថាបុរី-ប៉ៃលិន​ថ្មី។

ស្ពាន​ថ្មី នឹង​ត្រូវ​ប្រើ​ជំនួស​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​​នា​ពេល​បច្ចុប្បន្ន ហើយ​នឹង​ត្រូវ​​ពង្រីក​ប្រវែង​វែង​ជាង​​ស្ពាន​ចាស់ ៤០​ម៉ែត្រ និង​​ទទឹង​ផ្លូវ​​ធំ​ជាង​មុន​ ៣​ម៉ែត្រ​សម្រាប់​ថ្មើរ​ជើង​នៅ​សងខាង។

ជាមួយ​នឹង​​​ការ​រចនា និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​ប្រសើរ ស្ពាន​ថ្មី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ពង្រឹង​​ប្រសិទ្ធភាព​នៃ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ក៏​ដូចជា​បង្កើន​​ចំណង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ជាង​មុន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៦ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម