ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន
ប្រទេសចំនួន៥នៅទ្វីបអឺរ៉ុប បានប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ដែលទង្វើនេះត្រូវគេជឿថា នឹងធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែរីកធំទៅៗ។

តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបែរឡាំង ថា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានពិភាក្សាគ្នារួចអស់ហើយអំពីការជួយពង្រឹងកម្លាំងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី។
ជុំវិញបញ្ហានេះដែររដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz ក៏និយាយដែរថា «អឺរ៉ុបត្រូវតែខំប្រឹងបន្ថែមទៀត ហើយត្រូវតែធ្វើសកម្មភាពជាមួយគោលដៅធំ ដើម្បីក្លាយជាដៃគូដ៏ល្អសម្រាប់សហរដ្ឋអាមេរិក។ យើងត្រូវតែប្រឹងឲ្យខ្លាំងដើម្បីជួយអ៊ុយក្រែន»។

សេចក្តីប្រកាសនេះកើតឡើងស្របពេលមានរបាយការណ៍ថា ប្រទេសកូរ៉េខាងជើងឯណោះ ក៏បានផ្តល់មីស៊ីលប៉ាលិស្ទិកប្រហែល ១០០គ្រាប់ដល់រុស្ស៊ី ហើយថែមទាំងបញ្ជូនបុគ្គលិកយោធារបស់ខ្លួន ដើម្បីជួយប្រតិបត្តិការ និងថែទាំគ្រាប់មីស៊ីលទាំងនោះផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា មីស៊ីលដែលកូរ៉េខាងជើងផ្គត់ផ្គង់ ជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី KN-23 និង KN-24 ហើយមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
រឿងរ៉ាវទាំងនេះធ្វើឲ្យនឹកឃើញដល់ការអះអាងរបស់អ្នកជំនាញអន្តរជាតិមួយចំនួនដែលនិយាយថា ពិតណាស់! សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងមែន ព្រោះក្រៅពីសម្ព័ន្ធមិត្តរុស្ស៊ីមកជួយកងកម្លាំងរបស់លោកពូទីនហើយនោះ ឯនៅខាងអ៊ុយក្រែន ក៏មានខ្នងបង្អែកលោកខាងលិច ជួយឥតឈប់ដូចគ្នា។ និយាយរួមទៅ វាបានក្លាយជាសង្គ្រាមមានការចូលដៃពីភាគីយ៉ាងច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំណុចខ្លះៗ ដែលគេហ៊ានថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ