ព័ត៌មានអន្ដរជាតិ
១២ស្លាប់នៅមីយ៉ាន់ម៉ាម្សិលមិញមានទាំងក្មេង និងព្រះសង្ឃ
កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ ម្សិលមិញបានបង្ក្រាបក្រុមបាតុករដោយបានសម្លាប់យ៉ាងហោចណាស់១២នាក់។
មនុស្ស៥នាក់ត្រូវបានបាញ់សម្លាប់ និងរបួសជាច្រើននាក់នៅពេលប៉ូលិសបានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២នៅប្រទេសមីយ៉ាន់ម៉ា។ សាក្សីបានប្រាប់ Reuters។

ប្រភពព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សម្នាក់ទៀតត្រូវបានសម្លាប់នៅទីប្រជុំជន Pyay និង២នាក់ទៀតបានស្លាប់នៅកណ្តាលទីក្រុងយ៉ាំងហ្គោល ហើយនៅទីនោះមាន៣នាក់ទៀតត្រូវបានសម្លាប់ពាក់កណ្តាលប់។
សកម្មជនម្នាក់ឈ្មោះ Myat Thu បាននិយាយថា ៖«សកម្មភាពបង្ក្រាបប្រៀបដូចជាពួកគេធ្វើសង្ក្រាមជាមួយមនុស្សដែលគ្មានអាវុធក្នុងដៃ»។ គាត់បញ្ជាក់ថា ក្នុងនោះក្មេងអាយុ១៣ឆ្នាំម្នាក់បានត្រូវបានសម្លាប់ដែរ។

អ្នកតវ៉ាឈ្មោះ Si Thu Tun ប្រាប់ថា គាត់បានឃើញមនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងនោះមានព្រះសង្ឃមួយអង្គ។ មានម្នាក់ស្លាប់ដោយការវ៉ៃបាក់ឆ្អឹង និងម្នាក់ទៀតបាញ់ស្លាប់ដោយគ្រាប់កាំភ្លើងដ៏រន្ធត់។
នៅ Pyay សាក្សសីម្នាក់និយាយថា កម្លាំងសន្តិសុខបានបញ្ឈប់រថយន្តសង្គ្រោះបន្ទាន់ដែលទៅដល់ហើយ ប៉ុន្តែមិនឲ្យចេញបានបណ្តាលឲ្យអ្នករបួសស្លាប់។
ក្រុមគ្រួសារបាននិយាយថា អ្នកបើកឡានដឹកទំនិញម្នាក់នៅកណ្តាលទីប្រជុំជន Magwe Region ក៏បានស្លាប់ បន្ទាប់ពីប៉ូលិសបាញ់ចំទ្រូង។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិឯករាជ្យម្នាក់នៅមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា «របាការណ៍គួរឲ្យទុកចិត្ត»បានបង្ហាញថា កម្លាំងសន្តិសុខនៅក្នុងប្រទេសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់ហើយ និងបញ្ជាក់ថា ភស្តុតាងកំពុងកើតមានឡើងនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចាប់តាំងពីយោធាបានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈមក។
តែតាមប្រភពសារព័ត៌មានក្នុងស្រុង Irrawaddy ផ្សាយល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមីនា ម្សិលមិញថា អ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់៩០នាក់ហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters និង Irrawaddy

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?