ព័ត៌មានអន្ដរជាតិ
យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅប៉ាគីស្ថានក្នុងការតវ៉ាឲ្យដោះលែងអតីតប្រធានាធិបតី
ក្រុមអ្នកគាំទ្រដែលស្វែងរកការដោះលែងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលកំពុងជាប់ឃុំបានបានធ្វើការតវ៉ានៅរដ្ឋធានី Islamabad បង្កជាអំពើហិង្សាសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។

ក្រុមអ្នកតវ៉ាបានប្រយុទ្ធនឹងកម្លាំងសន្តិសុខ ហើយមិនអើពើនឹងការគំរាមរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបដោយការបាញ់កាំភ្លើង។ អ្នកស្លាប់រួមមានសមាជិកសន្តិសុខបួននាក់និងជនស៊ីវិលម្នាក់ដែលបានស្លាប់នៅពេលដែលរថយន្តបើកបុកពួកគេនៅតាមផ្លូវ។ នាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃអង្គារដោយនិយាយថា «ក្រុមអនាធិបតេយ្យ» មានចេតនាសំដៅលើមន្ត្រីអនុវត្តច្បាប់។ ទោះយ៉ាងណាមិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ រដ្ឋមន្ត្រីមហាផ្ទៃលោក Mohsin Naqvi បានគំរាមកងកម្លាំងសន្តិសុខនឹងឆ្លើយតបដោយការបាញ់ប្រហារ ប្រសិនបើក្រុមបាតុករបានបាញ់អាវុធមកលើពួកគេ។ លោកបានមានប្រសាសន៍ថា៖«ប្រសិនបើពួកគេបាញ់ម្តងទៀត វានឹងត្រូវបានឆ្លើយតបដោយគ្រាប់កាំភ្លើងទៅវិញ»។
អាជ្ញាធរនិយាយថាមានតែតុលាការប៉ុណ្ណោះដែលអាចបញ្ជាឱ្យដោះលែងលោក Khan ដែលត្រូវបានបណ្តេញចេញក្នុងឆ្នាំ ២០២២ តាមរយៈការបោះឆ្នោតដែលមិនគួរឲ្យទុកចិត្តក្នុងសភា។ គាត់ត្រូវបានគេចាប់ដាក់ពន្ធនាគារចាប់តាំងពីការកាត់ទោសលើកដំបូងក្នុងសំណុំរឿងពុករលួយក្នុងខែសីហាឆ្នាំ២០២៣ ហើយក៏ត្រូវបានកាត់ទោសក្នុងករណីមួយចំនួនផងដែរ។
ភរិយារបស់លោក Khan Bushra Bibi ដែលកំពុងដឹកនាំការតវ៉ាបានប្រាប់ប្រជាជនឲ្យបន្តដើរឆ្ពោះទៅមុខ និងថាផែនការសកម្មភាពមួយទៀតនឹងត្រូវបញ្ជូនទៅកាន់បាតុករប្រសិនបើ Khan មិនត្រូវបានដោះលែង។ លោកស្រីក៏បានជំរុញឲ្យរដ្ឋាភិបាលកុំធ្វើបាបបាតុករផងដែរ។

នៅក្នុងការរារាំងការតវ៉ានេះ ប៉ូលិសបានចាប់ខ្លួនអ្នកគាំទ្រលោក Khan ជាង ៤០០០នាក់ចាប់តាំងពីថ្ងៃសុក្រ ហើយបានផ្អាកសេវាកម្មទូរស័ព្ទ និងអ៊ីនធឺណែតនៅក្នុងតំបន់មួយចំនួននៃប្រទេស។ ចំណែកការធ្វើដំណើររវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងផ្សេងទៀតបានក្លាយទៅជាមិនអាចទៅរួចទេ ដោយសារកុងតឺន័រដឹកជញ្ជូនបិទផ្លូវ។ គ្រឹះស្ថានអប់រំទាំងអស់នៅតែបិទ ខណៈសេវាអ៊ីនធឺណិតចល័ត និងវេទិកាផ្ញើសារកំពុងជួបប្រទះការរំខានយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប្រទេស។
គួរបញ្ជាក់ថាគណបក្ស PTI របស់លោក Khan បានពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាមទារឱ្យមានការដោះលែងគាត់ និងប្រើប្រាស់វេទិកាផ្ញើសារដូចជា WhatsApp ដើម្បីចែករំលែកព័ត៌មាន រួមទាំងព័ត៌មានលម្អិតនៃព្រឹត្តិការណ៍។ ដែលបានជំរុញឲ្យវេទិកា Xត្រូវបានហាមឃាត់នៅក្នុងប្រទេសប៉ាគីស្ថាន មិនអាចចូលប្រើបានទៀតទេ បើទោះបីជាមាន VPN ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ