Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិកម្ម​ពិភពលោកដូច​ម្ដេច​ខ្លះ ជុំវិញ​បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ហេសបូឡា?

បានផុស

នៅ

នៅ​ទី​បំផុត គណរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, បទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង៤ព្រឹកថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ឈប់​បាញ់​ ទទួល​បាន​ការ​សារទរ​ជា​ច្រើន​ពី​ពិភពលោក សម្រាប់​​ការ​បញ្ចប់​អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​រយៈ​​ពេល​ជាង​១​ឆ្នាំ រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​នៅ​លីបង់ និង​​​ប្រទេស​អ៊ីស្រាអែល ដែល​បាន​ផ្ទុះ​ឡើង​កាល​​​ពី​ថ្ងៃ​ទី​៨​ខែ​តុលា​ឆ្នាំ​២០២៣។

សហភាព​អឺរ៉ុប

លោក Josep Borrell ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប បានស្វាគមន៍បទឈប់បាញ់ដែលទើបតែបានព្រមព្រៀងគ្នាក្នុងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយពណ៌នាថា វាជា «ការធូរស្រាលក្នុងស្ថានភាពបំផ្លិចបំផ្លាញនៅមជ្ឈិមបូព៌ា»។

នៅក្នុងសេចក្តីថ្លែងការណ៍​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Borrell បានសរសើរប្រទេសបារាំង និងសហរដ្ឋអាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ពួកគេ ក្នុងការធានាកិច្ចព្រមព្រៀងនេះ។

លោក Borrell បានគូសបញ្ជាក់ពីតម្រូវការសំខាន់សម្រាប់ការអនុវត្តពេញលេញនៃសេចក្ដី​សម្រេច​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​លេខ​១៧០១ (UNSCR 1701) ដែលបង្ហាញពីវិធានការសម្រាប់រក្សាសន្តិភាព និងសន្តិសុខនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល។

សហរដ្ឋ​អាមេរិក និង​បារាំង

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ថា៖ «ថ្ងៃនេះបន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍នៃការទូតដោយមិនចេះនឿយហត់ អ៊ីស្រាអែល និងលីបង់បានទទួលយកការបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងលីបង់។ ការប្រកាសនេះ នឹងបង្កើតលក្ខខណ្ឌ ដើម្បីស្តារភាពស្ងប់ស្ងាត់យូរអង្វែង និងអនុញ្ញាត​ឲ្យ​អ្នករស់នៅក្នុងប្រទេសទាំងពីរត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនៅសងខាងនៃ​តំបន់​បន្ទាត់​ព្រំដែន Blue Line»។

អង់គ្លេស

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុម​ហេសបូឡា​នៅ​​លីបង់ ដោយអំពាវនាវ​ឲ្យ​កិច្ចព្រមព្រៀងនេះត្រូវបានប្រែក្លាយទៅជា «ដំណោះស្រាយ​នយោបាយយូរអង្វែង»។

លោកបានបន្ថែមថា៖ «យើងត្រូវតែមើលឃើញការវិវឌ្ឍ​ភ្លាមៗឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការដកចេញនូវការរឹតបន្តឹងលើជំនួយមនុស្សធម៌ដែល​ចាំបាច់​​ខ្លាំង»។

អៀរឡង់

រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Michael Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំស្វាគមន៍ការប្រកាសនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។ ភាគីទាំងពីរ ត្រូវតែប្រើប្រាស់បទឈប់បាញ់ ដើម្បីចូលរួមប្រកបដោយអត្ថន័យ សម្រេចបាននូវសន្តិភាពយូរអង្វែង»។

បែលហ្ស៊ិក

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោកស្រី Hadja Lahbib បាននិយាយ​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ «កិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ឈប់ការកើនឡើង​កម្ដៅ​នៅមជ្ឈិមបូព៌ា។ យើងអំពាវនាវ​ឲ្យ​មានបទឈប់បាញ់នៅក្នុងតំបន់ទាំងមូល រួមទាំងតំបន់ហ្គាហ្សា។ មានតែការចរចាឡើងវិញ ដើម្បី​ឲ្យ​ដំណោះស្រាយ​រដ្ឋ​ពីរ​អាច​នាំ​មក​នូវ​សន្តិភាព។ ជន​ស៊ីវិល​ត្រូវ​តែ​ទទួល​បាន​ការ​​ការពារ»។

ស្លូវេនី

រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon បាននិយាយថា៖ «ខ្ញុំស្វាគមន៍ការប្រកាសបទឈប់បាញ់ដ៏សំខាន់។ ខ្ញុំក៏សង្ឃឹមផងដែរចំពោះបទឈប់បាញ់នៅហ្គាហ្សា ជាមួយនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងបញ្ចប់ការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជន»។

អាល្លឺម៉ង់

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាន​លើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុម​ហេសបូឡា «គឺជារស្មីនៃក្តីសង្ឃឹមសម្រាប់តំបន់ទាំងមូល»។

លោកស្រី​បន្ថែម​ថា៖ «បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បង្ហាញពីអ្វីដែលអាចធ្វើទៅបានជាមួយនឹងមធ្យោបាយការទូត។ យើងក៏ត្រូវការជាបន្ទាន់នូវបទឈប់បាញ់នៅតំបន់ហ្គាហ្សាឥឡូវនេះ ដើម្បីឲ្យជនជាតិអាល្លឺម៉ង់ និងចំណាប់ខ្មាំងផ្សេងទៀតត្រូវបានដោះលែង ហើយការឈឺចាប់ និងការស្រេកឃ្លានរបស់ស្ត្រី កុមារ និងបុរស​រាប់​សែន​នាក់​ ឈានដល់ទីបញ្ចប់​នៅ​ទី​បំផុត»។

អេស្ប៉ាញ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បាន​បង្ហោះ​នៅ​លើ​ X ថា ការប្រកាសបទឈប់បាញ់នៅក្នុងប្រទេសលីបង់ គឺជាដំណឹងល្អសម្រាប់សន្តិភាព និងសន្តិសុខ។

លោក​បាន​បន្ថែម​ថា​៖ «​ឥឡូវ​នេះ យើង​ត្រូវ​តែ​ឈាន​ទៅ​មុខ​ជាមួយ​នឹង​ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ១៧០១»។

ហូឡង់

រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp បាននិយាយថា៖ «នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់អរិភាព និងការបន្ថយការកើនឡើងក្នុងតំបន់»។

គណៈកម្មការ​អឺរ៉ុប

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែង​ថា៖ «បទឈប់បាញ់ដែលបានប្រកាសរវាងអ៊ីស្រាអែល និងក្រុម​ហេសបូឡា គឺជាព័ត៌មានដែលលើកទឹកចិត្តយ៉ាងខ្លាំង។ លីបង់នឹងមានឱកាសដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពផ្ទៃក្នុង ដោយសារឥទ្ធិពលធ្លាក់ចុះរបស់​ហេសបូឡា»៕

ដោយ៖ ឈាង

ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព២៩ នាទីutes មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ៣០ នាទីutes មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ៣២ នាទីutes មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

សន្តិសុខសង្គម៤៥ នាទីutes មុន

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទី​តាំង​ទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្ក​ផល​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម