ព័ត៌មានអន្ដរជាតិ
លើកទីមួយក្រោយឆ្នាំ១៩៧៥ វៀតណាមទិញយន្តហោះយោធាពីអាមេរិក
កងទ័ពអាកាសការពារដែនអាកាសវៀតណាម (ADAF) ទទួលការដឹកជញ្ជូនជើងដំបូងនៃយន្តហោះយោធា T-6C Texan II ពីសហរដ្ឋអាមេរិក ដែលវាគឺជាលើកដំបូងហើយសម្រាប់ការទិញលក់បែបនេះរវាងប្រទេសទាំងពីរចាប់តាំងពីចប់សង្គ្រាមវៀតណាមក្នុងឆ្នាំ១៩៧៥។

យោងតាមការចុះផ្សាយរបស់ Defense Post កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ សម្រាប់ជើងទី១នេះ វៀតណាមទទួលបានយន្តហោះយោធាចំនួន ៥គ្រឿងដំបូង បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២១។ វាជាប្រភេទយន្តហោះ Beechcraft ប្រើសម្រាប់ការហ្វឹកហាត់យោធា។
យន្តហោះដែលនៅសេសសល់ ៧គ្រឿងផ្សេងទៀត នឹងត្រូវដឹកជញ្ជូនទៅកាន់វៀតណាមនៅឆ្នាំ២០២៥ខាងមុខ សម្រាប់ប្រតិបត្តិការ និងការបង្កើនកម្មវិធីហ្វឹកហ្វាត់ភីឡុតនៃកងកម្លាំង ADAF។
លោក Nguyen Van Hien មេបញ្ជាការ ADAF បាននិយាយថា៖ «យន្តហោះនេះជាសម្ភារៈដ៏មានសារៈប្រយោជន៍ ដែលគាំទ្រដល់អ្នកបើកយន្តហោះយោធាវៀតណាម សម្រាប់ការបំពេញបន្ថែម ការពង្រឹងសមត្ថភាពហ្វឹកហាត់ សមត្ថភាពផ្លាស់ប្ដូរព័ត៌មាន ការបំពេញតម្រូវការនៃការហ្វឹកហាត់អ្នកបើកយន្តហោះយោធា ការត្រៀមខ្លួនសម្រាប់បេសកកម្ម និងការការពារមាតុភូមិ»។
លោក Kevin Schneider មេបញ្ជាការកងកម្លាំងអាកាសប៉ាស៊ីហ្វិកអាមេរិក បានលើកឡើងថា ការដឹកជញ្ជូនយន្តហោះ T-6 តំណាងឲ្យការសន្យាដែលអាមេរិកធ្វើឡើង សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មកងកម្លាំងដែនអាកាសរបស់វៀតណាម ដ៏ដូចជាការប្ដេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព និងនីតិរដ្ឋក្នុងតំបន់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ