Connect with us

ព័ត៌មានអន្ដរជាតិ

ទោះមានបទឈប់បាញ់ តែអ៊ីស្រាអែល ប្រកាសរក្សាសិទ្ធិវាយប្រហារក្រុមហេសបូឡា 

បានផុស

នៅ

បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំង បានចូលជាធរមានហើយនៅម៉ោង៤ព្រឹក ថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែទោះមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងកម្លាំងរបស់លោក Benjamin Netanyahu ប្រកាសថា ​ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ហើយព្រមានដល់ជនស៊ីវិលដែលភៀសខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ថា កុំទាន់វិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេ​សលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។

កិច្ចព្រមព្រៀង​នេះ​គូសបញ្ជាក់​ថា ក្រុមហេសបូឡានិង​អ៊ីស្រាអែល​ ​មាន​ពេល៦០ថ្ងៃ​ដើម្បី​ដក​កងកម្លាំងនិង​សព្វាវុធ​ចេញពី​តំបន់និង​ខ្សែបន្ទាត់​ខៀវ «Blue Line» ដែលគេស្គាល់ថា ជា​ព្រំដែន​ក្រៅ​ផ្លូវការ​រវាង​ប្រទេស​លីបង់និង​អ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស។

(រូបថត៖ AP)

គ្រាន់តែបទឈប់បាញ់នេះចូលជាធរមានភ្លាម គេឃើញមានរថយន្តជាច្រើនគ្រឿង ដឹកជនភៀសខ្លួនរាប់ពាន់នាក់ ឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសលីបង់វិញ។ អ្នកទាំងនោះបានរត់គេចពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីប៉ុន្មានខែមុន ប៉ុន្តែទោះយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល «IDF» ព្រមានពួកគេកុំឲ្យវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។

អ្នកនាំពាក្យ IDF លោក Avichay Adraee បានបង្ហោះសារលើបណ្តាញសង្គម X ដោយព្រមានពលរដ្ឋលីបង់ថា វាលឿនពេកហើយដែលជនភៀសខ្លួន ត្រូវវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ព្រោះពេលនេះ ភាគខាងត្បូងប្រទេសលីបង់ មិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ។ 

ស្របពេលជាមួយគ្នានោះដែរ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ក៏ប្រកាសដែរ​ថា អ៊ីស្រាអែល ប្រាប់អាមេរិករួចហើយថា ខ្លួននៅតែមានសិទ្ធិ​ធ្វើសកម្មភាព​យោធានៅ​ក្នុង​ប្រទេស​លីបង់ បើក្រុមហេសបូឡា នៅតែព្យាយាមបំពាក់អាវុធ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឬប្រើប្រាស់គ្រាប់រ៉ុកកែតជាលេសដើម្បីវាយប្រហារ។

នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu (រូបថត៖ AP)

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាក្តីសង្ឃឹមឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

គិតចាប់តាំងពីខែតុលាឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឲ្យ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម