ព័ត៌មានអន្ដរជាតិ
បៃដិនប្រឹងប្រែងចុងក្រោយ ស្នើសភាអនុម័តជំនួយយោធាតម្លៃ២៤ពាន់លានដុល្លារដល់អ៊ុយក្រែន
ក្នុងកិច្ចខិតខំចុងក្រោយក្នុងការជួយអ៊ុយក្រែន លោក ចូ បៃដិន ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បានស្នើរដ្ឋសភាសហរដ្ឋអាមេរិកអនុម័តមូលនិធិបន្ថែមដែលមានតម្លៃ២៤ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យការពារជាតិដល់អ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Biden-last-effort-for-Ukraine-1024x644.jpg)
ក្នុងចំណោមកញ្ចប់ទឹកប្រាក់២៤ពាន់លានដុល្លារនោះ ទឹកប្រាក់តម្លៃ១៦ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការបំពេញឃ្លាំងអាវុធរបស់ក្រសួងការពារជាតិអាមេរិក ហើយទឹកប្រាក់៨ពាន់លានផ្សេងទៀតនឹងត្រូវបានប្រើប្រាស់បែងចែកដោយផ្ទាល់សម្រាប់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
រហូតដល់ថ្ងៃទី២៧ខែវិច្ឆិកានេះ មានរយៈពេល១០ថ្ងៃគត់ ដែលលោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS បាញ់ចូលទឹកដីរុស្ស៊ី បន្ទាប់ពីភាគីរុស្ស៊ីបានដាក់ការគាបសង្កត់យ៉ាងខ្លាំងលើសង្គ្រាមនៅអ៊ុយក្រែន ក្រោយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតកាលថ្ងៃទី៥ខែវិច្ឆិកា។
ក្រោយការអនុញ្ញាតរបស់មហាអំណាចសហរដ្ឋអាមេរិក មហាអំណាចអង់គ្លេស បារាំង ក៏បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេរៀងៗខ្លួន ដើម្បីបាញ់ចូលទឹកដីរុស្ស៊ីដូចគ្នាដែរ។ ជាការឆ្លើយតប រុស្ស៊ីបានប្រើប្រាស់មីស៊ីល Oreshnik ដែលគេទទួលស្គាល់ថា ជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេងរហូត១០ដង ដែលពិបាកស្ទាក់ចាប់ បាញ់ចូលទៅក្នុងអ៊ុយក្រែន ដោយបំផ្លាញរោងចក្រផលិតសម្ភារៈយោធា Pivdenmash របស់នៅ ទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?