Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបើកការស៊ើបអង្កេតមន្ត្រីការពារជាតិ​ជាន់​ខ្ពស់​​​​៣រូ​ប​ ក្រោយ​ចាប់​ខ្លួន​​​​ពីបទ​​ពុករលួយ

បានផុស

នៅ

សេចក្តីរាយការណ៍​មួយចំនួន​ បានឱ្យដឹងថា ប្រទេសចិនបានបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីការពារជាតិលោក Dong Jun ដោយសារតែមានការសង្ស័យពីអំពើពុករលួយ ខណៈលោកគឺជារដ្ឋមន្ត្រីការពារជាតិចិនទី៣​ដែលត្រូវបានចាប់ខ្លួនជុំវិញករណីនេះ។

 
(រូបភាព៖ Ministry of National Defense of the People’s Republic of China) លោក Dong Jun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអង់គ្លេស The Financial Times បាននិយាយកាលពីថ្ងៃពុធថា បើតាមមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតដែលដឹងពីស្ថានភាពនេះ លោក Dong គឺជាមន្ត្រីចុងក្រោយគេដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបលើករណី​អំពើពុករលួយយ៉ាង​ទូលំទូលាយ​នៅក្នុងវិស័យ​យោធារបស់ប្រទេសចិន​។

ពេលនេះ របាយការណ៍នេះមិនត្រូវបានបញ្ជាក់ទេ ខណៈមន្ត្រីចិនមិនបានរឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ឬការបញ្ជាក់ពីទីភ្នាក់ងារព័ត៌មាន​នៅ​ព្រឹកថ្ងៃពុធ។

យោធារបស់ប្រទេសចិនបានឆ្លងកាត់ការបោសសម្អាតប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយចាប់តាំងពីឆ្នាំមុន ដោយយ៉ាងហោចណាស់មានឧត្តមសេនីយកងទ័ពរំដោះប្រជាជនចិន (PLA) ប្រាំបួននាក់ និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិជាច្រើននាក់ត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិរហូតមកដល់បច្ចុប្បន្ន។

មន្ត្រីអាមេរិកដែលមិនបញ្ចេញបានឲ្យដឹងថាលោក Dong នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិចិនទីបីជាប់ៗគ្នាដែលធ្លាក់នៅក្រោមការស៊ើបអង្កេតពីបទពុករលួយ។

(រូបភាព៖ AP) លោក Li Shangfu

សូមបញ្ជាក់ថាលោក Dong ដែលជាអតីតប្រធានកងទ័ពជើងទឹក PLA ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅខែធ្នូ ឆ្នាំ ២០២៣។ គាត់មានទំនួលខុសត្រូវលើការទូតយោធារបស់ចិនជាមួយប្រទេសផ្សេងៗ។ លោក​បាន​មើល​ការ​ខុស​ត្រូវ​ថ្មី​ៗ​នេះ​ក្នុង​ទំនាក់​ទំនង​យោធា​រវាង​អាមេរិក​និង​ចិន ដោយ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ជា​ថ្នាក់​មេ​បញ្ជាការ​ជា​លើក​ដំបូង​ក្នុង​ខែ​កញ្ញាផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកស្នងតំណែងមុនរបស់លោក Dong គឺលោក Li Shangfu ត្រូវបានដកចេញបន្ទាប់ពីប្រាំពីរខែនៅក្នុងការងារ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តសម្រាប់បទល្មើសដែលរួមមានការស៊ីសំណូក ហើយមិនដែលគេឃើញបង្ហាញខ្លួនជាសាធារណៈតាំងពីពេលនោះមក។ ចំណែកអ្នកស្នងតំណែងមុនរបស់លោក Li គឺលោក Wei Fenghe ក៏ត្រូវបានបណ្តេញចេញពីបក្ស ហើយបានបញ្ជូនបន្តទៅព្រះរាជអាជ្ញាពីបទពុករលួយ។

បើតាមសេចក្តីថ្លែងការណ៍របស់បក្សកុម្មុយនិស្តនៅពេលនោះបាននិយាយថា អ្នកទាំងពីរ «ក្បត់ការជឿទុកចិត្តរបស់បក្ស និងគណៈកម្មាធិការយោធាមជ្ឈិម បំពុលបរិយាកាសនយោបាយរបស់យោធាយ៉ាងធ្ងន់ធ្ងរ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មុខមាត់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន»។ សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេត្រូវបានគេរកឃើញថាបានទទួលប្រាក់សំណូកយ៉ាងច្រើន ហើយបាន «ស្វែងរកអត្ថប្រយោជន៍បុគ្គលិក» ពីអ្នកដទៃ។

ជាមួយគ្នានេះក្នុងបង្ក្រាបរបស់ចិននេះក៏មានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ដែលជាប់ពាក់ព័ន្ធជាមួយកងកម្លាំងរ៉ុកកែត ដែលជាអង្គភាពថ្មីនៃយោធាចិន ក៏ត្រូវបានដកចេញផងដែរ ដោយសារអំពើពុករលួយ៕

(រូបភាព៖ AP) លោក Wei Fenghe

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម