ព័ត៌មានអន្ដរជាតិ
ស្រីលង្កាហាមឥស្លាមពាក់ឈុតប៊ឺហ្គូស និងបិទសាលារៀនជាង១ពាន់កន្លែង
ប្រទេសស្រីលង្កានៅថ្ងៃសៅរ៍ ទី១៣ ខែមីនា បានប្រកាសពីផែនការហាមស្ត្រីឥស្លាមស្លៀកពាក់ឈុតប៊ឺហ្គូស (ឈុតរ៉ូបគ្រប់លើដងខ្លួនទាំងអស់តាំងពីលើក្បាលរហូតដល់ចុងជើងដោយនៅសល់តែប្រលោះភ្នែក ) និងគ្រោងបិទសាលារៀនឥស្លាមជាង១០០០កន្លែង ដោយលើកឡើងពីបញ្ហាសន្តិសុខប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោក Sarath Weerasekara បាននិយាយថា លោកបានចុះហត្ថលេខាលើឯកសារមួយកាលពីថ្ងៃសុក្រដើម្បីស្វែងរកការអនុម័តពីគណៈរដ្ឋមន្ត្រីដើម្បីហាមស្លៀកពាក់ឈុតប៊ឺហ្គូស។
លោក Weerasekara បានប្រាប់នៅពិធីបុណ្យមួយក្នុងវត្តពុទ្ធសាសនាកាលពីថ្ងៃសៅរ៍ថា «សម្លៀកបំពាក់ប៊ឺហ្គូសមានផលប៉ះពាល់ផ្ទាល់លើសន្តិសុខជាតិ» ប៉ុន្តែលោកមិនបានពន្យល់លំអិតទេ។
Weerasekara បាននិយាយដោយសំអាងលើរូបភាពវីដេអូដែលផ្ញើដោយក្រសួងរបស់លោកថា ៖«កាលពីមុន យើងមានមិត្តឥស្លាមច្រើនណាស់ ប៉ុន្តែស្ត្រី និងក្មេងស្រីឥស្លាមមិនដែលពាក់ឈុតប៊ឺហ្គូសទេ។ វាជាសញ្ញានៃភាពជ្រុលនិយមខាងសាសនាដែលបានកើតឡើងថ្មីៗនេះ។ យើងនឹងហាមស្លៀកពាក់ឈុតបែបនេះពិតប្រាកដ»។

ឈុតប៊ឺហ្គូសត្រូវបានហាមជាបណ្តោះអាសន្នកាលពីឆ្នាំ២០១៩ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកទៅលើវិហារយេស៊ូ និងសណ្ឋាគារនៅក្នុងប្រទេសស្រីលង្កាដែលសម្លាប់មនុស្សជាង២៦០នាក់។
ក្រុមឥស្លាមក្នុងស្រុក២ដែលស្មោះស្ម័គ្រនឹងក្រុមរដ្ឋឥស្លាមបានស្តីបន្ទោសចំពោះការវាយប្រហារ៦កន្លែងក្នុងនោះមានវិហាររ៉ូម៉ាំងកាតូលិក២កន្លែង វិហារប្រូតេស្តង់១កន្លែង និងសណ្ឋាគារ៣កន្លែង។
លោក Weerasekara បន្ថែមថា រដ្ឋាភិបាលក៏នឹងបិទសាលារៀនឥស្លាមជាង១០០០កន្លែង ដោយនិយាយថា សាលារៀនទាំងនោះមិនបានចុះបញ្ជីត្រឹមត្រូវ និងមិនគោរពតាមគោលនយោបាយអប់រំជាតិ។

ការសម្រេចហាមឈុតប៊ឺហ្គូស និងបិទសាលារៀនជាចំណាត់ការចុងក្រោយបំផុតដែលជះឥទ្ធិពលលើប្រជាជនឥស្លាមភាគតិចនៅប្រទេសកោះមហាសមុទ្រឥណ្ឌា។
សូមបញ្ជាក់ថា ប្រទេសស្រីលង្កាមានប្រជាជនប្រមាណ២២លាននាក់ ក្នុងនោះអ្នកកាន់ពុទ្ធសាសនា៧០% និងឥស្លាមប្រហែលជា៩%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ