ព័ត៌មានអន្ដរជាតិ
មន្ត្រីច្រើនរូបក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ រងការគំរាមបំផ្ទុះគ្រាប់បែក
យោងតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤, ក្រុមរៀបចំការផ្ទេរអំណាចរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មន្ត្រីដែលត្រូវតែងតាំងឲ្យឡើងកាន់មុខតំណែងធំៗក្នុងរដ្ឋបាលថ្មីអាមេរិក ត្រូវគេគំរាមបំផ្ទុះគ្រាប់បែក ដោយសារផ្ញើសារតាមបណ្តាញអ៊ិនធើណិត ខណៈអ្នកខ្លះបានទទួលសំបុត្រដល់ផ្ទះ។

អ្នកនាំពាក្យក្រុមលោកត្រាំគឺអ្នកស្រី Karoline Leavitt បានឲ្យដឹងថា តាំងពីយប់ដល់ព្រឹក បេក្ខជនមួយចំនួន ដែលតែងតាំងឲ្យកាន់តំណែងក្នុងជួរគណរដ្ឋមន្ត្រីថ្មី បានក្លាយជាគោលដៅនៃអំពើហិង្សា, ការគំរាមកំហែងដល់អាយុជីវិតនិងសូម្បីតែអ្នកដែលរស់នៅជាមួយពួកគេ។ ជាការឆ្លើយតប ក្រុមមន្ត្រីមានសមត្ថកិច្ច បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពចំពោះអ្នកដែលជាគោលដៅ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យខាងលើ មិនបញ្ជាក់ឡើយថាតើ នរណាខ្លះដែលបានក្លាយជាគោលដៅនៃការគំរាមវាយប្រហារទាំងនេះ។

ការគំរាមកំហែងនេះ បានគូសបញ្ជាក់ពីការធ្លាក់ចុះនៃសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជាបិតាប្រជាធិបតេយ្យនិងមហាអំណាចពិភពលោក។
ជាក់ស្តែង ឆ្នាំនេះ លោក ត្រាំ បានរួចផុតពីការធ្វើឃាតនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania នៅថ្ងៃទី១៣ខែកក្កដា។ ក្នុងហេតុការណ៍នោះ មានអ្នកចូលរួមម្នាក់ត្រូវបាត់បង់ជីវិត ដោយគ្រាប់កាំភ្លើងរបស់ឃាតករ ចំណែកលោក ត្រាំ វិញ ពិតជាសំណាងណាស់ ដែលរួចផុតពីសេចក្តីស្លាប់ ដោយគ្រាន់តែរបួសត្រចៀកប៉ុណ្ណោះ។
លុះមកដល់ខែកញ្ញា សេវាសម្ងាត់អាមេរិក បានចាប់ខ្លួនឃាតករម្នាក់ទៀតដែលជាអ្នកគាំទ្រអ៊ុយក្រែន បន្ទាប់ពីឃើញពួនក្នុងព្រៃចាំវាយប្រហារលោកត្រាំ នៅទីលានវាលកូនហ្គោលរបស់គាត់ក្នុងរដ្ឋ Florida ខណៈអ្នកសាធារណរដ្ឋចោទថា រឿងរ៉ាវទាំងអស់ គឺកើតចេញពីការញុះញង់របស់លោក ចូ បៃដិន។
សូមបញ្ជាក់ជាថ្មី លោក ត្រាំ បានឈ្នះការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ហើយនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ នៅថ្ងៃទី២០ខែមករា ឆ្នាំក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនទាន់ឡើងកាន់តំណែងផង លោក ត្រាំ ឈ្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ