ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាស៊ីអាគ្នេយ៍២រូបប្រឈមច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ក្រោយ ICC ចេញដីកាស្វែងរកចាប់ខ្លួន មីនអ៊ុងលាំង
មេដឹកនាំអាស៊ីអាគ្មេយ៍ពីរូបកំពុងស្ថិតក្រោមការស៊ើបអង្កេតនិងប្រឈមដីកាស្វែងរកការចាប់ខ្លួនក្នុងបទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺមានមេដឹកនាំយោធាមីយ៉ាន់ម៉ាបច្ចុប្បន្ន និងអតីតប្រធានាធិបតីហ្វីលីពីនដែលសម្លាប់មនុស្សជាង៦០០០នាក់ក្នុងសង្គ្រាមប្រឆំាងគ្រឿងញៀនដ៏កក្រើកប្រព្រឹត្តនៅឆ្នាំ២០១៦ដូចគ្នា។
សំណុំរឿងអំពីហិង្សាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាកាលឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ក្នុងអាណត្តិដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដ៏មានប្រជាប្រិយភាព បាននាំទៅដល់ការចោទប្រកាន់ចុងក្រោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែលជាមេបញ្ជាការយោធាក្នុងកាលនោះ។
លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ដោយទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា។
ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រចាំទីក្រុងឡាអេប្រទេសហូឡង់ កាលពីថ្ងៃពុធ បានស្នើសុំចៅក្រមឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មមនុស្សជាតិប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋអាជ្ញារបស់តុលាការICC លោក Karim Khan បាននិយាយថា លោកមានបំណងស្នើសុំដីកាបន្ថែមសម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖«ក្នុងការធ្វើបែបនេះ យើងនឹងធ្វើការតវ៉ារួមគ្នាជាមួយនឹងដៃគូរបស់យើងទាំងអស់ថា ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបនបំភ្លេចចោលឡើយ ថាពួកគេ ដូចជាមនុស្សទាំងអស់នៅជុំវិញពិភពលោក មានសិទ្ធិទទួលបានការការពារពីច្បាប់នេះ»។
យោងការផ្សាយរបស់សារព័ត៌មាន AP មនុស្សជិតមួយលាននាក់ត្រូវបានបង្ខំឱ្យនិរទេសខ្លួនចេញពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាងដើម្បីគេចចេញពីអ្វីដែលហៅថាយុទ្ធនាការបោសសម្អាតជនជាតិភាគតិចដែលពាក់ព័ន្ធនឹងការរំលោភដ៏ច្រើន ការសម្លាប់ និងការដុតផ្ទះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញា Karim Khan តុលាការ ICC ចាប់ផ្តើមស៊ើបអង្កេតតាំងពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ លើករណីសង្ស័យឧក្រិដ្ឋកម្មដែលប្រព្រឹត្តិចន្លោះឆ្នាំ២០១៦ និង២០១៧។ កាលនោះ លោក មីន អ៊ុងលាំង ជាអគ្គមេបញ្ជាការកងទ័ព ហើយការស៊ើបដ៏ទូលំទូលាយ ឯករាជ្យ និងមិនលម្អៀង បានធ្វើឡើងដោយការិយាយល័យរដ្ឋអាជ្ញាមុនឈានទៅចោទប្រកាន់នេះ។
ក្រោយការចេញដីកាស្វែងរកការចាប់ខ្លួនលោក មីន អ៊ុងលាំង គេសង្កេតឃើញមានក្រុមរដ្ឋាភិបលស្រមោល និងអង្គការនយោបាយ អង្គការសង្គមស៊ីវិលនានាដែលធ្វើការប្រឆាំងរដ្ឋាភិបាលយោធាបច្ចុប្បន្ន នៅជុំវិញពិភពលោក បានចេញមកសាទរ និងទាមទារការទទួលខុសត្រូវ។
ដោយមិនទាន់រាប់បញ្ចូលអំពើហិង្សានយោបាយក្រោយរដ្ឋប្រហារឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង៦៣០០នាក់ ការចាប់ខ្លួនអ្នកតវ៉ារាប់ម៉ឺននាក់ និង បណ្តាលឲ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលដ៏ជ្រៅ។
ក្នុងពីរឆ្នាំចុងក្រោយនេះ រដ្ឋអាជ្ញានៃតុលាការ ICC ចេញដីកាស្វែងរកចាប់ខ្លួនមេដឹកនាំសំខាន់ៗ ដូចជា លោក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយចេញប្រកាន់បទល្មើសប្រឆាំងមនុស្សជាតិប្រព្រឹត្តិនៅអ៊ុយក្រែន និង ការស៊ើបអង្កេតលើអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចំពោះការជាប់សង្ស័យនៃការសម្លាប់មនុស្សប្រមាណ៦០០០នាក់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់២០២២។
លោក Rodrigo Duterte នៅឆ្នាំ២០១៩ បានដកប្រទេសហ្វីលីពីន ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែមិនបានរារាំងដល់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាICC ដែលដីកាចាប់ខ្លួនលោកត្រូវបានគេជជែកយ៉ាងទូលំទូលាយថា អាចនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល