Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា ប្រកាសជ័យជម្នះលើអ៊ីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន

បានផុស

នៅ

កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមានហើយ ដោយមានថ្នាក់ដឹកនាំពិភពលោកជាច្រើនចូលរួមសាទរថា ជាសញ្ញាវិជ្ជមានឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ហើយភ្លាមៗនោះដែរ ក្រុមហេសបូឡា ស្រាប់តែប្រកាសថា កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះលើប្រទេសអ៊ីស្រាអែល។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារលើកដំបូងចាប់តាំងពីបទឈប់បាញ់លេចចេញជារូបរាង ចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់ និយាយថា «ជ័យជម្នះដែលផ្តល់ដោយព្រះដ៏មានមហិទ្ធិឫទ្ធិ គឺជាកម្មសិទ្ធិរបស់ភាគីសុចរិត។ អ្នកប្រយុទ្ធរបស់យើង ត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបទៅនឹងមហិច្ឆតានិងការវាយប្រហាររបស់សត្រូវ»។

ហេសបូឡានិយាយថា កងទ័ពអ៊ីស្រាអែល មិនអាចកាន់កាប់និងបង្កើតទីតាំងនៅតាមទីប្រជុំជនបានទេ ហើយក៏មិនអាចទប់ស្កាត់ការវាយប្រហារឆ្លងដែនរបស់ក្រុមហេសបូឡា ឬបង្កើតតំបន់ទ្រនាប់សន្តិសុខយោធាតាមចិត្តបានដែរ។ ពួកគេនឹង​កំណត់​គោលដៅ​លើ​កងកម្លាំង​អ៊ីស្រាអែល ​រហូត​ដល់សង្គ្រាម​ថ្ងៃ​ចុងក្រោយ។

(រូបថត៖ AP)

មុននេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថា ​ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ទោះមានបទឈប់បាញ់ក៏ដោយ។

យោងតាមលោក Benjamin Netanyahu, អ៊ីស្រាអែល បានប្រាប់អាមេរិកទៅរួចហើយថា ខ្លួននៅតែមានសិទ្ធិ​ធ្វើសកម្មភាព​យោធា​ក្នុង​ប្រទេស​លីបង់ បើក្រុមហេសបូឡា នៅតែព្យាយាមបំពាក់អាវុធ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឬប្រើប្រាស់គ្រាប់រ៉ុកកែតជាលេសដើម្បីវាយប្រហារ។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេ​សលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។

កិច្ចព្រមព្រៀង​នេះ​គូសបញ្ជាក់​ថា ក្រុមហេសបូឡានិង​អ៊ីស្រាអែល​ ​មាន​ពេល៦០ថ្ងៃ​ដើម្បី​ដក​កងកម្លាំងនិង​សព្វាវុធ​ចេញពី​តំបន់និង​ខ្សែបន្ទាត់​ខៀវ «Blue Line» ដែលគេស្គាល់ថា ជា​ព្រំដែន​ក្រៅ​ផ្លូវការ​រវាង​ប្រទេស​លីបង់និង​អ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស ដើម្បីគ្រប់គ្រងផ្នែកសន្តិសុខ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២០ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម