Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់​ឲ្យ​អ៊ុយក្រែន​បន្ថយ​អាយុ​រើស​ទាហាន​មក​ត្រឹម ១៨​ឆ្នាំ

បានផុស

នៅ

រដ្ឋបាលរបស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធបានជំរុញ​ឲ្យ​អ៊ុយក្រែន កាត់បន្ថយអាយុអប្បបរមា​របស់​ទាហានមកត្រឹម ១៨​ឆ្នាំ ខណៈ​​បច្ចុប្បន្ន​អាយុ​អប្បបរមា​គឺ ២៥​ឆ្នាំ។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ស្រប​​តាម​ស្ដង់​ដារ​អាយុ​​នៅ​អាមេរិក និង​​ដោះស្រាយកង្វះកម្លាំងពលកម្ម សម្រាប់​ទប់​ទល់​នឹង​ការ​​ឈ្លានពាន​​​ពី​រុស្ស៊ី។

ទាហាន​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលលោក បៃដិន បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងវិបត្តិជ្រើសរើសបុគ្គលិក នៅពេលដែលខ្លួន​ប្រឈមមុខនឹងសត្រូវធំជាង និង​មាន​អាវុធទំនើបជាង ហើយ​ចំនួន​​អ្នកស្ម័គ្រចិត្ត​ក៏​​ធ្លាក់ចុះ។

មន្ត្រីជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក បៃដិន បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ការពិតដ៏សាមញ្ញគឺថា អ៊ុយក្រែនបច្ចុប្បន្នមិនបានប្រមូលផ្តុំ ឬបណ្តុះបណ្តាលទាហាន​ឲ្យ​បានគ្រប់គ្រាន់ ដើម្បីជំនួសការខាតបង់ក្នុងសមរភូមិរបស់ពួកគេ​ឡើយ ខណៈ​កំពុង​តទល់​ជាមួយ​យោធារបស់រុស្ស៊ី​ដែល​កំពុង​កើន​ឡើង»។

បើ​តាម​ពិត​ទៅ កន្លង​មក អ៊ុយក្រែន​ធ្លាប់​​បាន​បន្ថយ​អាយុ​អប្បបរមា​រើស​ទ័ព​ម្ដង​រួច​មក​ហើយ ដោយ​បន្ថយ​ពី​អាយុ​២៧​ឆ្នាំ​មក​ត្រឹម​២៥​ឆ្នាំ បន្ទាប់​ពី​ការ​លុកលុយ​​របស់​រុស្ស៊ី​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដែល​ខុស​ពីរដ្ឋបាល​លោក ចូ បៃដិន ដោយ​​កាលពីថ្ងៃពុធ លោក ត្រាំ បានតែងតាំង​អតីត​ទីប្រឹក្សាសន្តិសុខ​ដែល​ចូល​និវត្តន៍​ម្នាក់​គឺ​លោក Keith Kellogg ឲ្យ​ក្លាយ​ជាបេសកជនអ៊ុយក្រែន។

លោក Kellogg ធ្លាប់បានស្នើថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់លំហូរជំនួយយោធាដ៏ច្រើន​ដែល​ផ្ដល់​ឲ្យ​ទីក្រុង​កៀវ ជាមធ្យោបាយជំរុញ​ឲ្យ​ប្រទេសនេះ ចូលទៅក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។

លោកក៏​បាន​សន្យា​ផង​ដែរ​ថា អង្គការ​ណាតូ​​នឹងមិនផ្តល់សមាជិកភាព​ឲ្យ​អ៊ុយក្រែន ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ ដើម្បី​ជាថ្នូរនឹង​ការធានាសន្តិសុខ​ពី​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម