Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ការ​ដែល​លោក ត្រាំ កាត់​ជំនួយ ប្រៀប​ដូច​ជា «ទោស​ស្លាប់» សម្រាប់​អ៊ុយក្រែន

បានផុស

នៅ

ការ​សម្រេច​ចិត្ត​របស់​លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​នៅ​អាមេរិក សម្រាប់​ការ​កាត់​បន្ថយ​ជំនួយ​ដល់​​រដ្ឋាភិបាល​ក្រុង​​កៀវ នឹង​ក្លាយ​ជា «ទោស​ស្លាប់» សម្រាប់​យោធា​អ៊ុយក្រែន។ នេះ​ជា​​ការ​លើក​ឡើង​របស់​លោក Dmitry Polyanskiy អគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​​ឆ្នាំ​២០២៤។

លោក Dmitry Polyanskiy (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Polyanskiy បាន​ចោទ​ប្រកាន់​រដ្ឋបាល​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ ថា​បាន​ព្យាយាម​បង្កើន​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន​ ដើម្បី​បង្កើត​ជា​ភាព​ចលាចល​​​សម្រាប់​រុស្ស៊ី និង​រដ្ឋបាល​ថ្មី​របស់​លោក ត្រាំ។ លោក​បន្ថែម​ថា លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយក្រែន មាន​សេចក្ដី​ភ័យ​ខ្លាច ចំពោះ​ការ​វិល​ត្រឡប់​​​ឡើង​កាន់តំណែង​​របស់​លោក ត្រាំ នា​ខែ​មករា​ឆ្នាំ​២០២៥​ខាង​មុខ។

មន្ត្រី​រុស្ស៊ី​រូប​នេះ បាន​និយាយ​ថា រុស្ស៊ី​​​ជា​ម្ដង​ហើយ​ម្ដង​ទៀត​​បាន​ផ្ដល់​​នូវ​ការ​ចរចា​សម្រាប់​អ៊ុយក្រែន ប៉ុន្តែ​អ៊ុយក្រែន និង​​លោក​ខាង​លិច​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ បែរ​​ជា​ចង់​ឲ្យ​មាន​ការ​កើន​ឡើង​ភាព​តានតឹង​ទៅ​វិញ។ លោក​បាន​ព្រមាន​ថា ការ​សម្រេច​ចិត្ត​ដោយ​រដ្ឋបាល​លោក បៃដិន និង​សម្ព័ន្ធ​មិត្ត​​អឺរ៉ុប​របស់​​ខ្លួន ដែល​​បើក​ដៃ​ឲ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​របស់​ពួ​ក​គេ​វាយ​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី បាន​ក្លាយ​ជា​ហានិភ័យ​ទាញ​ពិភពលោក​ទាំង​មូល​ឲ្យ​ធ្លាក់​ចូល​​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ។

លោក Polyanskiy បាន​​លើក​ឡើង​ថា៖ «ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់។ យើង​ជឿ​ថា វា​ជា​សិទ្ធិ​របស់​យើង ក្នុង​ការ​ប្រើប្រាស់​​អាវុធ​របស់​យើង​ប្រឆាំង​នឹង​​ទីតាំង​យោធា​នៃ​ប្រទេស​ទាំង​នោះ ដែល​អនុញ្ញាត​ឲ្យ​​មាន​ការ​ប្រើ​អាវុធ​វាយ​ប្រហារ​លើ​ទីតាំង​របស់​យើង»៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ណាល័យគំនិតផ្ដល់សម្ភារៈសិក្សា និងអាហារសាមគ្គីដល់កុមារសាលាបឋមសិក្សាមួយក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣៦ នាទីutes មុន

ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីស្នាដៃ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ពលរដ្ឋកម្ពុជា

ព័ត៌មានជាតិ៤១ នាទីutes មុន

ពិធីក្រុងពាលីមុនបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងមានអ្នកចូលទស្សនា ៥ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអវុធហត្ថខេត្តតាកែវ បញ្ជាឱ្យកងកម្លាំងទូទាំងខេត្តទប់ស្កាត់ និងបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនេីង

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម