Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ មនុស្ស​ស្រី ១៤០​នាក់ ត្រូវ​បាន​សម្លាប់​រាល់​ថ្ងៃ ដោយ​គូ​ស្នេហ៍ និងអ្នក​ជិត​ដិត

បានផុស

នៅ

ទីភ្នាក់ងារ​ស្ត្រី​នៃ​អង្គការ​សហ​ប្រជាជាតិ និង​ការិយាល័យ​​​អង្គការ​សហ​ប្រជាជាតិ​​នៃ​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មធ្យម​ចំនួន ១៤០​នាក់​ជុំវិញ​ពិភពលោក ត្រូវ​បាន​សម្លាប់​​ជា​រៀងរាល់​ថ្ងៃ​ ដោយគូ​ស្នេហ៍ និង​អ្នក​ជិតដិត​នៅ​ក្នុង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ទាំង​ពី​រ​របស់ UN បាន​​បង្ហាញ​​របាយការណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ ចំនួន​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់​ក្រោម​ស្នាដៃ​មនុស្ស​ជិតដិត​នៅ​ក្នុង​គ្រួសារ​ មាន ៥១ ១០០​នាក់​​​​ កើន​ឡើង​ពី ៤៨ ៨០០​នាក់​ កាល​ពី​ឆ្នាំ​២០២២។

ទីភ្នាក់ងារ UN បានសង្កត់ធ្ងន់ថា៖ «ស្ត្រី និងកុមារីនៅគ្រប់ទីកន្លែង បន្តរងផលប៉ះពាល់ដោយទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាយេនឌ័រ ហើយគ្មានតំបន់ណាមួយ​ជា​ករណី​លែកលែង​ទេ។ ផ្ទះ​គឺ​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ស្ត្រី និង​ក្មេង​ស្រី»។

លោកស្រី Nyaradzayi Gumbonzvanda អនុប្រធាន​ទីភ្នាក់ស្ត្រី​នៃ​អង្គការ​សហ​ប្រជាជាតិ បានប្រាប់ថា ស្ត្រីត្រូវបានសម្លាប់ដោយមនុស្សជាទីស្រលាញ់របស់ពួកគេជាយូរណាស់មកហើយ ហើយនិន្នាការនេះកំពុងបន្ត ដោយសារតែបញ្ហាមូលដ្ឋានមិនត្រូវបានដោះស្រាយ ជាពិសេសបញ្ហាយេនឌ័រ និងបទដ្ឋានសង្គម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៤៣ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម