Connect with us

ព័ត៌មានអន្ដរជាតិ

ញៀននឹងវះកាត់កែសម្ផស្ស ចុងក្រោយតារា​ម៉ូដែលកាណាដា-ម៉ិកស៊ិក បានត្រឹមសោកស្តាយ ​

បានផុស

នៅ

តារាម៉ូដែលកាណាដា-ម៉ិកស៊ិក ឈ្មោះ Mary Magdalene ដែលមានអាយុ ៣០ ឆ្នាំ ញៀននឹងការវះកាត់កែសម្ផស្សយ៉ាងខ្លាំងក្លា ប៉ុន្តែចុងក្រោយបានត្រឹមសោកស្តាយចំពោះការសម្រេចចិត្តរបស់នាង ហើយកំពុងព្យាយាមជួយសង្គ្រោះ បន្ទាប់ពីមានឧប្បត្តិហេតុវះកាត់កែសម្ផស្ស។

តារាម៉ូដែលរូបនេះបានចែករំលែកជាមួយអ្នកគាំទ្រថា ការញៀនដ៏គ្រោះថ្នាក់នេះស្ទើរតែសម្លាប់នាង និងធ្វើឲ្យរូបនាងអស់កម្លាំងផ្នែកហិរញ្ញវត្ថុ។ Mary បាននិយាយថា ការផ្សាំសុដន់មានទំហំ 38J​ បានផ្ទុះ ដោយបន្សល់ទុកសុដន់ម្ខាងតែប៉ុណ្ណោះ។

នៅក្នុងការបង្ហោះទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន ២០០,០០០ នាក់ តារាម៉ូដែលនៅក្នុងពិភព OnlyFans បានសារភាពថា នាងបានជាប់គាំងនៅក្នុងវដ្តនៃការវះកាត់កែសម្ផស្សដែលមិនធ្លាប់មាន ហើយបានធ្វើការវះកាត់ឡើងវិញជាបន្តបន្ទាប់។

រូបភាពកាលនៅកុមារ​ មិនទាន់វះកាត់កែសម្ផស្ស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាម៉ូដែលស្រី Mary បាននិយាយថា «វាមិនមែនជាការផ្សងព្រេងដ៏គួរឲ្យរំភើបនោះទេ វាគ្រាន់តែជាការហត់នឿយក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។

តារាម៉ូដែល Mary បានចែករំលែកជាមួយ TMZ ថានាងបានយល់ច្បាស់ហើយសម្រេចចិត្តបោះបង់វិធីសាស្រ្តវះកាត់កែសម្ផស្សដ៏គ្រោះថ្នាក់នៅលើរាងកាយរបស់នាង។ ប៉ុន្មានឆ្នាំមកនេះ ការវះកាត់របស់ Mary រួមមានការលើករោមចិញ្ចើម, ការវះកាត់យកខ្លាញ់, ការវះកាត់ច្រមុះ និងសុដន់ជាច្រើន ការវះកាត់ដាក់ធ្មេញប័រសឺឡែន, ការបូមបបូរមាត់ឲ្យធំ, ចាក់ឲ្យគូថធំ និងជាច្រើនទៀតដែលនាងភ្លេចខ្លះៗ។

មិន​ឈប់​ពី​ការ​វះ​កាត់​ខាង​ក្រៅ សម្រស់​កាណាដា​ក៏​បាន​និយាយ​ដែរ​ថា​​ នាង​ស្ទើរ​តែ​ស្លាប់​ពេល​នាង​សម្រេច​ចិត្ត​កែ​ច្នៃ​​រាង​កាយ​ទាប​​របស់​ខ្លួន​ឡើង​វិញ។ តារា​ម៉ូដែល​ស្រី​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ក្នុង​ពេល​វះកាត់​នាង​ចេញ​ឈាម​ច្រើន និង​ស្លេក។

បើ​តាម​តារា​ម៉ូដែល Mary នាង​កើត​មក​ក្នុង​គ្រួសារ​ដ៏​តឹងរ៉ឹង​តាំង​ពី​តូច​មក នាង​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​មើល​កម្មវិធី​របស់ Disney។ នៅអាយុ ១២ ឆ្នាំក៏ជារយៈពេលដ៏អាក្រក់បំផុតនៃជីវិតរបស់ម៉ារីផងដែរ។ តារា​ម៉ូដែល​រូប​នេះ​ចាប់​ផ្ដើម​ប្រើ​សារធាតុ​ហាម​ឃាត់ ហើយ​ទៅ​រៀន​ទាំង​ស្រវឹង​នៅ​ថ្នាក់​ទី ៧ និង​ទី ៨។ នៅអាយុ ១៧ ឆ្នាំ Mary បានចាប់ផ្តើមធ្វើការជាអ្នកបោកខោអាវ។ បន្ទាប់ពីនោះមក នាងក៏ល្បីនៅលើ Instagram និង TikTok ដោយសារតែការវះកាត់កែសម្ផស្សប្រើប្រាស់សេវាកម្មកែសម្ផដែលរូបនាងផ្ទាល់បានសាភាពថា ប្រើប្រាស់សេវាកម្មកែសម្ផស្សខុសច្បាប់ជាច្រើននៅជុំវិញពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសតៃវ៉ាន់​វ័យ​២៩​ឆ្នាំ​ ​វិះនឹងពិការជើងដោយសារមានទម្លាប់ផឹកស្រាញឹកញាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម