ព័ត៌មានអន្ដរជាតិ
យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ ខណៈកូរ៉េខាងត្បូងប្រឈមនឹងធ្លាក់ព្រិលខ្លាំង
ព្រិលធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរំខានដល់ជើងហោះហើរ និងសាឡាងជាច្រើន និងបានសម្លាប់មនុស្សយ៉ាងតិចបីនាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។

ប្រទេសកូរ៉េខាងត្បូងបានជួបនឹងការធ្លាក់ព្រិលជាលើកទី២របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរបានរាយការណ៍ថាមនុស្ស ៣នាក់បានស្លាប់នៅក្នុងខេត្ត Gyeonggi។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ នៅពេលដែលសំណាញ់ហ្វឹកហាត់កីឡាវាយកូនហ្គោលដែលផ្ទុកដោយព្រិលធ្លាក់មកលើក្នុងទីក្រុង Pyeongtaek ខណៈម្នាក់ទៀតត្រូវដើមឈើរលំនៅក្នុងទីក្រុងយ៉ុងអ៊ីន។
បើតាមប៉ូលិសបានរាយការណ៍ថា មនុស្ស១១នាក់បានរងរបួសនៅក្នុងរថយន្តចំនួន៥៣គ្រឿងដែលក្រឡាប់នៅលើផ្លូវហាយវេក្នុងទីក្រុង Wonju កណ្តាលខេត្ត Gangwon ភាគខាងកើតនៃប្រទេស។ គេមិនទាន់ដឹងថាគ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សស្លាប់ឬអត់នោះទេ ។
បើតាមក្រសួងមហាផ្ទៃបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ព្រិលរហូតដល់ ៤០សង់ទីម៉ែត្រ បានប្រមូលផ្តុំនៅតំបន់ខ្លះនៃទីក្រុងសេអ៊ូល នៅម៉ោង១១ ព្រឹក ដោយបន្ថែមថាជើងហោះហើរចំនួន ១៥៦ ត្រូវបានលុបចោល និងសេវាសាឡាងចំនួន ១០៤ត្រូវបានរំខាន។ ការធ្លាក់ព្រិលដ៏ច្រើននេះបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងដាក់ពង្រាយបុគ្គលិក ១១០០០នាក់និងសម្ភារៈ ២០០០០ សម្រាប់ប្រតិបត្តិការយកព្រិលចេញពីរដ្ឋធានី។

អាជ្ញាធរខេត្ត សាលារៀននៅ Gyeonggi បានទទួលការអនុញ្ញាតឱ្យបិទកាលពីថ្ងៃព្រហស្បតិ៍ ប្រសិនបើចាំបាច់។អាជ្ញាធរបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយចំនួនផងដែរ។
ទីក្រុងសេអ៊ូលកាលពីថ្ងៃពុធបានកត់ត្រាការធ្លាក់ព្រិលធ្លាក់ខ្លាំងបំផុតក្នុងខែវិច្ឆិកាចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាងមួយសតវត្សមុន នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះ។ ចំណែកកូរ៉េខាងជើងដែលជាប្រទេសជិតខាងក៏បានទទួលព្រិលខ្លាំងជាង១០សង់ទីម៉ែត្រដែរនៅក្នុងតំបន់មួយចំនួនចន្លោះពីថ្ងៃអង្គារដល់ថ្ងៃពុធនេះបើយោងតាមទូរទស្សន៍រដ្ឋ Korean Central Television។
គួរបញ្ជាក់ថាព្រិលធ្លាក់ខ្លាំងខុសពីធម្មតានៅខែវិច្ឆិកា ត្រូវបានគេព្យាករណ៍ថាដោយសារសីតុណ្ហភាពក្តៅជាងធម្មតានៃទឹកសមុទ្រនៅភាគខាងលិចនៃឧបទ្វីបកូរ៉េដែលជួបនឹងចរន្តខ្យល់ត្រជាក់៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា