ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចោទហេសបូឡា រំលោភបទឈប់បាញ់ ហើយក៏បើកការវាយប្រហារតែម្តង
បទឈប់បាញ់ចូលជាធរមានមិនបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែអ៊ីស្រាអែល បញ្ជូនយន្តហោះចម្បាំង វាយប្រហារទីតាំងមួយដោយសង្ស័យថា ជាឃ្លាំងស្តុករ៉ុកកែតរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ហើយចោទថា ក្រុមសកម្មប្រយុទ្ធនេះ រំលោភកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយបារាំងនិងសហរដ្ឋអាមេរិក។

កងកម្លាំងការពារអ៊ីស្រាអែល «IDF» បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ថា «យើងឃើញមានសកម្មភាពគួរឲ្យសង្ស័យនៅឃ្លាំងស្តុករ៉ុកកែតរយៈចម្ងាយមធ្យមរបស់ក្រុមហេសបូឡា នាភាគខាងត្បូងប្រទេសលីបង់ ដូច្នេះក៏សម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងទៅ ដើម្បីបញ្ឈប់ការគំរាមកំហែងទាំងនោះ។ ទាហានអ៊ីស្រាអែល ក៏ដាក់ពង្រាយទៅទីនោះផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការរំលោភបំពានបទឈប់បាញ់»។
នេះគឺជាលើកដំបូងហើយ ដែលអ៊ីស្រាអែល វាយប្រហារពីអាកាសលើភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហេសបូឡា ចូលជាធរមានកាលពី២ថ្ងៃមុន។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការពន្យល់លម្អិតពីភាគីណាមួយទេ ពាក់ព័ន្ធរឿងនេះ។
សូមបញ្ជាក់ជាថ្មី បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមាននៅម៉ោង៤ព្រឹក ថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែទោះមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងកម្លាំងរបស់លោក Benjamin Netanyahu ប្រកាសថា ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ហើយព្រមានដល់ជនស៊ីវិលដែលភៀសខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ថា កុំទាន់វិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។

ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។
កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ថា ក្រុមហេសបូឡានិងអ៊ីស្រាអែល មានពេល៦០ថ្ងៃដើម្បីដកកងកម្លាំងនិងសព្វាវុធចេញពីតំបន់និងខ្សែបន្ទាត់ខៀវ «Blue Line» ដែលគេស្គាល់ថា ជាព្រំដែនក្រៅផ្លូវការរវាងប្រទេសលីបង់និងអ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះមានបទឈប់បាញ់ តែអ៊ីស្រាអែល ប្រកាសរក្សាសិទ្ធិវាយប្រហារក្រុមហេសបូឡា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?