Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​

បានផុស

នៅ

​អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់ជួបប្រជុំគ្នានៅថ្ងៃសុក្រ​នេះដើម្បីពិភាក្សាថាតើពួកគេអាចចូលរួមក្នុងកិច្ចពិភាក្សា​​ស៊ីជម្រៅ​​ផ្សេង​ៗ​ទៀត​​​នៅក្នុងសប្តាហ៍​ក្រោយ​ៗ​​នេះ​​ ដើម្បី​បន្ថយ​​ភាព​តាន​តឹង​នៅក្នុងតំបន់ រួមទាំង​ការ​ពិភាក្សា​ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់ មុនពេលដែលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់សេតវិមាន​នៅ​ដើម​ឆ្នាំ​​​២០២៥​។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ Majid Takhteravanchi​។ tehrantimes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វិល​ត្រឡប់​​មកកាន់​អំណាច​​របស់​លោក ដូណាល់ ត្រាំ​ នៅ​ក្នុងអាណត្តិថ្មី​ខាងមុខ​នេះ បាន​​ធ្វើ​ឲ្យ​ពិភព​លោក​ហាក់​ប្រែប្រួល​លើ​វិស័យការទូត​ ដែល​មាន​ទំនោ​រទៅ​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែលជាប់​គាំង​នាំ​ឲ្យពិភពលោក​មាន​វិបត្តិសង្គ្រាម។ ប៉ុន្តែ​ កម្មវិធី​នុយក្លេ​អ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​ខ្លួន​កាល​ឆ្នាំ​២០១៨ គឺ​ជា​ទំនោរ​មួយ​​នាំ​ឲ្យ​អ៊ីរ៉ង់​ងាក​ទៅ​រក​រុស្ស៊ី​កាន់តែ​ខ្លាំង​។

​សេចក្តី​រាយ​ការណ៍​​​លោក​ខាង​លិច​ បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​ការទូត​​អឺរ៉ុប​​និង​​អ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ​នៃ​​ប្រទេសស្វីស ជាកន្លែងដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់បាន​សម្រេច​ដោយ​​ជោគជ័យលើកដំបូងក្នុងកិច្ចចរចានុយក្លេអ៊ែរកាលពីជាងមួយទសវត្សរ៍មុន មុនពេលឈានដល់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៥។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ Majid Takhteravanchi ជួបជាមួយអ្នកការទូតកំពូលមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ដែលហៅថា E3 នៅថ្ងៃសុក្រ បន្ទាប់​ពី​បានជួបជាមួយប្រធានសម្របសម្រួលសហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

កម្រិតនៃការមិនទុកចិត្តគ្នារវាងភាគីទាំងពីរត្រូវបានគូសបញ្ជាក់នៅពេលដែលប្រទេស E3 កាលពីថ្ងៃទី២១ខែវិច្ឆិកាបានជំរុញទៅមុខជាមួយនឹងដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ដែលបានប្រគល់ភារកិច្ចឱ្យអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ ក្នុងការរៀបចំរបាយការណ៍ «​គ្រប់​ជ្រុងជ្រោយ​»​ ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅនិទាឃរដូវឆ្នាំ ២០២៥ ទោះបី​មាន​ភាព​មិនត្រូវ​គ្នា​ខ្លះ​ក៏ដោយ ប៉ុន្តែ​ដាក់​កម្ហិត​​ការ​សន្យា​​របស់​អ៊ីរ៉ង់​ដើម្បី​ទប់ស្កាត់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​។

E3 ដែលជាភាគីអ៊ឺរ៉ុបនៃកិច្ចព្រមព្រៀងឆ្នាំ​២០១៥ បានប្រកាន់ជំហរតឹងរ៉ឹងលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសចាប់តាំងពីទីក្រុងតេអេរ៉ង់បង្កើនការគាំទ្រផ្នែកយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែទទូចថាពួកគេចង់រក្សាគោលនយោបាយសម្ពាធ និងការសន្ទនា។

មន្ត្រីអ៊ីរ៉ង់បីនាក់បាននិយាយថា គោលបំណងចម្បងរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវស្វែងរកមធ្យោបាយដើម្បីធានា «ការដកទណ្ឌកម្ម» ដែលបានដាក់តាំងពីឆ្នាំ២០១៨​បន្ទាប់ពីប្រធានាធិបតី ត្រាំ​ បានបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥​រវាងអ៊ីរ៉ង់ និងមហាអំណាចទាំងប្រាំមួយ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម