ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនឡើងដល់១៥នាក់ក្នុងហេតុការណ៍បាក់ដីកប់ផ្ទះ៤០ខ្នងនៅអ៊ូហ្គង់ដា
យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់ និង១១៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដីបានកប់ផ្ទះនៅក្នុងភូមិចំនួន៦នៅភាគខាងកើតប្រទេសអ៊ូហ្គង់ដាក្នុងទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។

សមាគមកាកបាទក្រហមនៃប្រទេសអ៊ូហ្គង់ដា បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សាកសពចំនួន១៣នាក់ត្រូវបានរកឃើញបន្ទាប់ពីបំណាក់ដីបានកប់ផ្ទះចំនួន៤០ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។ អាជ្ញាធរព្យាករណ៍ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់៣០នាក់។
លើសពីនេះក៏មានអ្នករងរបួស១៥នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មណ្ឌលសុខភាព Buluganya ផងដែរ។ កាសែត Daily Monitor បានរាយការណ៍ថា សាកសពភាគច្រើនដែលបានរកឃើញមកទល់ពេលនេះគឺជាកុមារ។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ដីនៅក្នុង ភ្នំ Bulambuli ចម្ងាយ ២៨០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Kampala រដ្ឋធានីកាលពីយប់ថ្ងៃពុធ។ តំបន់ដែលរងផលប៉ះពាល់មានទំហំប្រហែល ៥០ ហិចតា មានផ្ទះសម្បែង និងដីស្រែចំការចុះចំណោត។

រូបថតនិងវីដេអូនៃការជីកកកាយដីភក់ក្នុងការស្វែងរកជនរងគ្រោះត្រូវបានគេចែកចាយលើបណ្តាញសង្គម ខណៈផ្ទះខ្លះត្រូវបានគ្របដណ្ដប់ដោយភក់ទាំងស្រុង ខណៈខ្លះទៀតសល់តែដំបូលប៉ុណ្ណោះ។
បើតាមការិយាល័យនាយករដ្ឋមន្ត្រីបានចេញការជូនដំណឹងអំពីគ្រោះមហន្តរាយកាលពីថ្ងៃពុធដោយបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសបានកាត់ផ្តាច់ផ្លូវសំខាន់ៗ។ ជាមួយគ្នានោះទូកសង្គ្រោះពីរគ្រឿងក៏បានក្រឡាប់ថែមទៀត ក្នុងអំឡុងបេសកកម្មជួយសង្គ្រោះនៅទន្លេ Nile ជាកន្លែងដែលស្ពាន Pakwach ត្រូវបានជន់លិចទឹក៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី