ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូងថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ខេត្ត Songkhla ស្ថិតនៅភាគខាងត្បូងប្រទេសថៃ បានប្រកាសអាសន្នជាតំបន់គ្រោះមហន្តរាយដោយសារតែទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

តាមសេចក្តីប្រកាសរបស់អភិបាលខេត្តលោក Chotnarin Kerdsom, ស្រុកទាំង១៦របស់ខេត្តនេះ សុទ្ធតែត្រូវបានដាក់ជាតំបន់គ្រោះមហន្តរាយដោយសារតែ ភ្លៀងធ្លាក់ជញ្ជ្រំយ៉ាងធ្ងន់ធ្ងរចាប់តាំងពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែវិច្ឆិកា បង្កការជន់លិចភូមិចំនួន៦៧១ និងប៉ះពាល់ដល់មនុស្សសរុប ៩៥ ២២១នាក់មកពី ៤៨ ៩៤៧គ្រួសារ។
ក្នុងចំណោមស្រុកទាំងអស់, Na Thawee គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ពោលគឺ មនុស្សចំនួន១៣ ៨៧៣គ្រួសារ ត្រូវប៉ះពាល់។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមមន្ត្រីមូលដ្ឋាន, ស្ថានភាពទឹកជំនន់ អាចនឹងធូរស្រាលវិញ នៅចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនថៃជិត១៤ម៉ឺនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្ត៧នៅភាគខាងត្បូងថៃ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល