ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងអ៊ុយក្រែននឹងផ្លាស់ប្តូរកុមារបន្ថែមទៀតបន្ទាប់ពីកិច្ចព្រមព្រៀងសម្របសម្រួលដោយកាតា
កុមាររុស្ស៊ី និងអ៊ុយក្រែនចំនួនប្រាំបួននាក់ នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញក្នុងសប្តាហ៍នេះ ដែលជាការផ្លាស់ប្តូរមនុស្សធម៌ចុងក្រោយបង្អស់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ដែលសម្របសម្រួលដោយប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។

លោកស្រី Maria Lvova-Belova ស្នងការទទួលបន្ទុកកិច្ចការកុមាររបស់រុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំពីរនាក់ដែលមានអាយុពី៦ ទៅ ១៦ឆ្នាំនឹងត្រូវបញ្ជូនពីប្រទេសរុស្ស៊ីទៅរស់នៅជាមួយសាច់ញាតិជិតស្និទ្ធក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី Lvova-Belova បាននិយាយថាកុមារបានរស់នៅក្នុងប្រទេសរុស្ស៊ីក្នុងស្ថានភាពផ្សេងៗគ្នា។ មានខ្លះរស់នៅជាមួយជីតា និងមានក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រារុស្ស៊ី។ ក្មេងប្រុសពីរនាក់ដែលមានអាយុប្រាំពីរឆ្នាំ និងប្រាំបួនឆ្នាំក៏នឹងត្រូវត្រលប់ទៅប្រទេសរុស្ស៊ីវិញផងដែរ បន្ទាប់ពីរស់នៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំជាមួយឪពុកម្តាយចិញ្ចឹម។

ប្រទេសកាតាប្រកាសពីភាពជោគជ័យនៃការសម្រុះសម្រួលរបស់ខ្លួនក្នុងការបង្រួបបង្រួមកុមារថ្មីជាមួយគ្រួសាររបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសកាតានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលក្នុងការត្រឡប់មកវិញនៃកុមារគឺជា «ការពង្រីកវិធីសាស្រ្តរបស់ខ្លួនក្នុងការសម្រុះសម្រួល និងដំណោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ»។ កាលពីដើមឆ្នាំនេះ ប្រទេសកាតាក៏បានជួយចរចារការបញ្ជូនកុមារបន្ថែមចំនួន ២២ នាក់ទៅគ្រួសាររបស់ពួកគេនៅអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថាការដោះដូរកុមារចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីការអះអាងរបស់អ៊ុយក្រែនថា កុមារជាង ២០០០០នាក់ត្រូវបាននាំទៅប្រទេសរុស្ស៊ី ឬទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ