Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន គំរាមកម្ទេចអ៊ុយក្រែន ទៅជាផេះផង់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ឆេះវោហារស័ព្ទកាន់តែក្តៅគគុកបន្ថែមទៀត ដោយលើកនេះគំរាមកម្ទេចប្រទេសអ៊ុយក្រែន ឲ្យក្លាយជាផេះផង់តែម្តង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីប្រទេសកាហ្សាក់ស្ថានដែលជាកន្លែងលោកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ លោកគំ​រាមថា បើកងកម្លាំងលោកហ្សេលេនស្គី នៅតែគឃ្លើនបាញ់មីស៊ីលជួយដោយអាមេរិកនិងអង់​គ្លេស ចូលដីរុស្ស៊ីថែមទៀតនោះ ទីក្រុងមូស្គូនឹងសងសឹកវិញ ដោយបាញ់មីស៊ីល Oreshnik។

លោកពូទីននិយាយថា «ដូចខ្ញុំធ្លាប់ព្រមានជាច្រើនលើកច្រើនសាមកហើយថា យើងនឹងសងសឹកវិញ បើអ៊ុយក្រែននៅតែបន្តបាញ់ Storm Shadows ឬ ATACMS ចូលដីរបស់យើង។ យើងមានមីស៊ីល Oreshnik ដែលមានកម្តៅនៃការវាយប្រហាររហូតដល់ទៅ ៤ ០០០អង្សាសេឯណោះ។ អ្វីគ្រប់យ៉ាងដែលស្ថិតនៅចំចំណុចកណ្តាលនៃការផ្ទុះ នឹងខ្ទេចម៉ដ្ឋទៅជាផេះផង់»។ 

សូមបញ្ជាក់ថា Oreshnik គឺជាមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទីក្រុងឡុងដ៍។ មីស៊ីលនេះត្រូវបានរុស្ស៊ី ប្រើដើម្បីវាយប្រហារអ៊ុយក្រែនជាលើកដំបូងកាលពីថ្ងៃទី២១ខែវិច្ឆិកា ដោយបាញ់លើឃ្លាំងអាវុធក្នុងទីក្រុង Dnipro។

(រូបថត៖ AP)

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោកពូទីន អួតអាងថា មីស៊ីល Oreshnik មានកម្លាំងវាយប្រហារ ខ្លាំងដូចទៅនឹងឥទ្ធិពលអាចម៍ផ្កាយអ៊ីចឹងដែរ។ វាជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

មេដឹកនាំរុស្ស៊ីលើកឡើងថា «វាប្រៀបបាននឹងអាចម៍ផ្កាយ! អ្នករាល់គ្នាដឹងហើយថា ក្នុងប្រវត្តិសាស្រ្ត បើអាចម៍ផ្កាយធ្លាក់ចំកន្លែងណា ទីនោះនឹងមានផលវិបាក។ ឥទ្ធិពលរបស់វា អាចបង្កើតឲ្យមានបឹងមួយបាន»។

មិនត្រឹមប៉ុណ្ណឹង លោកពូទីនអួតថា មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះ គឺអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលការពារនោះខ្លាំងកម្រិតណាក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម