ព័ត៌មានអន្ដរជាតិ
មន្ត្រីយោធាចិនកំពូលម្នាក់ទៀតរងការស៊ើបអង្កេតក្នុងរឿងអាស្រូវពុករលួយ
ប្រទេសចិនបានព្យួរតំណែងមន្ត្រីយោធាកំពូលមួយរូប និងដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ខណៈដែលមេដឹកនាំចិន លោក ស៊ី ជីនពីង ពង្រីកការបោសសម្អាតអំពើពុករលួយយ៉ាងទូលំទូលាយលើមន្រ្តីជាន់ខ្ពស់ក្នុងជួរយោធាដ៏ធំបំផុតរបស់ពិភពលោកនេះ។
CNN បានផ្សាយដោយយោងក្រសួងការពារជាតិចិន បានឲ្យដឹងថា ឧត្តមនាវីឯក Miao Hua សមាជិកនៃគណៈកម្មាការយោធាមជ្ឈិមដ៏មានឥទ្ធិពល (CMC) ដែលជាស្ថាប័នយោធាកំពូលរបស់ប្រទេសចិន ដឹកនាំដោយ លោក ស៊ី ជីនពីង កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ «ការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ដែលទាក់ទងនឹងអំពើពុករលួយ។
លោក Miao អាយុ៦៩ឆ្នាំ ជាប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃCMC។ លោកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាអ្នកការពារដ៏ជិតស្និទ្ធរបស់លោក ស៊ី ជីនពីង ដោយបានបម្រើការជាមន្ត្រីនយោបាយនៅក្នុងជួរកងទ័ពនៅក្នុងខេត្ត Fujian នៅពេលដែលលោក ស៊ី ជីនពីង ជាមន្ត្រីក្នុងតំបន់នៅទីនោះក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ។
ព័ត៌មាននៃការផ្អាក និងការស៊ើបអង្កេតរបស់ Miao កើតឡើងមួយថ្ងៃ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ។ ខណៈ លោក Miao ដែលជាមន្ត្រីយោធាកំពូលចុងក្រោយបំផុតដែលត្រូវបានស៊ើបអង្កេត ត្រូវបានគេមើលឃើញថា ជាអ្នកឧបត្ថម្ភនយោបាយរបស់លោក Dong ដែលជាឧត្តមនាវីឯកនិងធ្លាប់ជាមេបញ្ជាការកំពូលនៃកងទ័ពជើងទឹក PLA ។
លោក ស៊ី ជីនពីង បានធ្វើការបង្រ្កាបយ៉ាងខ្លាំងក្លាលើអំពើពុករលួយនៅក្នុងកងទ័ពរំដោះប្រជាជនចិន (PLA) ចាប់តាំងពីឆ្នាំមុន ដោយផ្តោតលើកងកម្លាំងរ៉ុកកែត ដែលជាឥស្សរជនត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស។
ការបោសសម្អាតនេះបាននាំឱ្យមានការដកចេញឧត្តមសេនីយ៍ជាន់ខ្ពស់ជាច្រើននាក់ រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li Shangfu និងអ្នកស្នងតំណែងមុនលោក Wei Fenghe ដែលត្រូវបានបណ្តេញចេញពីកាលពីខែមិថុនា ជុំវិញការចោទប្រកាន់អំពើពុករលួយ។
ភាពចលាចលដែលកំពុងបន្តនៅក្នុងជួរមន្ត្រីជាន់ខ្ពស់ក្នុងជួរយោធាកើតឡើងនៅពេលដែលលោក ស៊ី ជីនពីង ធ្វើការពង្រឹកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនឲ្យកាន់តែរឹងមាំ ត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ និងការឈ្លានពានទាមទារទឹកដីដែលមានជម្លោះនៅក្នុងតំបន់។
វាក័ជាផ្នែកមួយនៃមហិច្ឆតារបស់លោក ស៊ី ជីនពីង ក្នុងការប្រែក្លាយ PLA ទៅជាកម្លាំងប្រយុទ្ធ «លំដាប់ពិភពលោក» ដោយប្រទេសចិនបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងការទិញ និងធ្វើឱ្យប្រសើរឡើងនូវសម្ភារៈយោធា។
ចាប់តាំងពីរដូវក្តៅមុនមក មន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ និងនាយកប្រតិបត្តិផ្នែកអវកាសនៅក្នុងបរិវេណឧស្សាហកម្មយោធា និងឧស្សាហកម្មត្រូវបានដកចេញពីតួនាទីរបស់ពួកគេ។
ឧត្តមសេនីយភាគច្រើនដែលត្រូវបានបោសសំអាតមានទំនាក់ទំនងជាមួយកងកម្លាំងរ៉ុកកែត ឬឧបករណ៍យោធា រួមទាំងលោក Li និងលោក Wei ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិផងដែរ ខណៈនៅក្នុងប្រទេសចិន រដ្ឋមន្ត្រីការពារជាតិគឺជាតួនាទីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបម្រើជាមុខមាត់សាធារណៈនៃការទូតយោធាជាមួយប្រទេសដទៃទៀត៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ