ព័ត៌មានអន្ដរជាតិ
យ៉ាងហោច៣នាក់ស្លាប់ និងជាង៩០០០០នាក់ត្រូវជម្លៀសចេញក្នុងទឺកជំនន់នៅម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ីកំពុងរៀបចំឆ្លើយតបនឹងទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីភ្លៀងមូសុងខ្លាំងជាងការរំពឹងទុកដែលបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សបីនាក់ និងជាង ៩០០០០ នាក់ផ្លាស់ទីលំនៅ។

ភ្នាក់ងារសារព័ត៌មាន AP ដោយយោងតាមមជ្ឈមណ្ឌលបញ្ជាគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា មនុស្ស ៩៤៧៧៨ នាក់មកពីជាង ២៨០០០ គ្រួសារនៅទូទាំងរដ្ឋចំនួនប្រាំបួនត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ៥២៧ កន្លែង។ ក្នុងនោះរដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនប្រទេសថៃ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមនុស្ស៦៣៧៦១នាក់ត្រូវបានជម្លៀសចេញពីផ្ទះឮ បន្ទាប់មកគឺរដ្ឋ Terengganu ដែលនៅជិតខាងដែលមាន ២២ ៥១១ នាក់ត្រូវបានជម្លៀសចេញ។
នាយករដ្ឋមន្ត្រីលោក Anwar Ibrahim បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីទាំងអស់ត្រូវបានហាមឃាត់មិនឱ្យទៅវិស្សមកាល និងត្រូវបានណែនាំឱ្យផ្តល់ជំនួយនៅក្នុងតំបន់ដែលងាយរងគ្រោះទឹកជំនន់។
ជាមួយគ្នានេះអនុប្រធានរបស់គាត់គឺលោក Ahmad Zahid Hamidi ដែលដឹកនាំការឆ្លើយតបគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទឹកជំនន់នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងអាក្រក់ជាងឆ្នាំ២០១៤ ដោយនៅពេលនោះមានមនុស្សជាង ២៥០០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនិង២១ នាក់បានស្លាប់។

លោកក៏បានឲ្យដឹងដែរថាការព្យាករណ៍អាកាសធាតុបានបង្ហាញថាភ្លៀងធ្លាក់ខ្លាំងនៅខែក្រោយទំនងជាប៉ះពាល់ដល់រដ្ឋជាច្រើនទៀត។ លោកថាជាកាឆ្លើយតបទីភ្នាក់ងាររដ្ឋាភិបាលបានត្រៀមខ្លួនដើម្បីដោះស្រាយគ្រោះមហន្តរាយនេះ ដោយមាន បុគ្គលិកជិត ៨៣០០០នាក់ និងទូកសង្គ្រោះរាប់ពាន់គ្រឿង រថយន្ត និងអាវពោង ព្រមទាំងឧទ្ធម្ភាគចក្រ ៣១ គ្រឿងបានត្រៀមរួចរាល់ហើយ។ លោកបានបន្តថា រដ្ឋាភិបាលក៏បានត្រៀមមជ្ឈមណ្ឌលជម្លៀសបណ្ដោះអាសន្នចំនួន ៨៤៨១ នៅទូទាំងប្រទេស ដែលអាចផ្ទុកមនុស្សបានជាង ២ លាននាក់ផងដែរ។
គួរបញ្ជាក់ថាទឹកជំនន់គឺជារឿងធម្មតានៅក្នុងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ីក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ហើយអាចបន្តរហូតដល់ខែមីនា។ បើតាមនាយកដ្ឋានឧតុនិយមបាននិយាយថា ប្រទេសអាចរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី ៥ ទៅ ៧ ភាគក្នុងរយៈពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ