ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីណែនាំមិនឲ្យផឹកស្រាឡាវក្រោយពុលស្លាប់ ខណៈអាជ្ញាធរឃុំខ្លួនបុគ្គលិកសណ្ឋាគារដែលបិទ
នាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសអូស្ត្រាលី បានបង្ហោះនៅលើគេហទំព័រប្រឹក្សាការធ្វើដំណើររបស់ខ្លួនកាលពីថ្ងៃសុក្រថា ប្រជាជនអូស្ត្រាលីគួរតែចៀសវាងការផឹកស្រា Tiger Vodka និង Tiger Whiskey «ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ»។ យោងការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី៣០ខែវិច្ឆិកានេះ។

អាជ្ញាធរឡាវបានហាមឃាត់ការលក់ និងប្រើប្រាស់ផលិតផលទាំងពីរនេះ ដោយសារតែមានការព្រួយបារម្ភថា វាមានហានិភ័យដល់សុខភាព ខណៈរបាយការណ៍បានបង្ហាញថា មនុស្ស៦នាក់ដែលបានស្លាប់កាលពីដើមខែនេះនៅទីក្រុង Vang Vieng ប្រទេសឡាវ បន្ទាប់ពីពួកគេផឹកស្រា Tiger Vodka ផលិតក្នុងស្រុក។
ដោយកត់សម្គាល់ពីការស្លាប់ ទីប្រឹក្សាទេសចរណ៍អូស្ត្រាលី បាននិយាយថា អ្នកធ្វើដំណើរគួរតែ «ប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមាន ជាពិសេសជាមួយនឹងភេសជ្ជៈដែលមានជាតិអាល់កុល រួមទាំងស្រាក្រឡុក»។ ក្នុងចំណោមអ្នកស្លាប់នៅ Vang Vieng មានជនជាតិអូស្ត្រាលីពីរនាក់គឺ Bianca Jones និង Holly Bowles ដែលមានអាយុ១៩ឆ្នាំ ហើយពួកគេទាំងពីរនាក់បានស្នាក់នៅសណ្ឋាគារ Nana Backpackers។
បុគ្គលិក៨នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយ។ សណ្ឋាគារមួយនៅឡាវត្រូវបានបិទ ខណៈម្ចាស់សណ្ឋាគារបានបដិសេធថា មិនមានគ្រឿងស្រវឹងខុសច្បាប់ទេ ប់ុន្តែក្រុមគ្រួសារជនរងគ្រោះអូស្ត្រាលីបានជំរុញឱ្យរដ្ឋាភិបាលក្នុងប្រទេសឡាវបន្តតាមរកករណីនេះ។
ក្រៅពីជនជាតអូស្រ្តាលីពីរនាក់នេះក៏មានជនរងគ្រោះបួននាក់ផ្សេងទៀតមានឈ្មោះ Simone White អាយុ ២៨ ឆ្នាំជាមេធាវីមកពីចក្រភពអង់គ្លេស James Louis Hutson អាយុ ៥៧ឆ្នាំជនជាតិអាមេរិក និងពលរដ្ឋដាណឺម៉ាក Anne-Sofie Orkild Coyman អាយុ ២០ ឆ្នាំ និង Freja Vennervald Sorensen អាយុ២១ ឆ្នាំ។ គេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ដែលនៅមានជំងឺឬធ្លាក់ខ្លួនឈឺបន្ទាប់ពីការសង្ស័យពុលត្រានៅក្រុងVang Viengទេ។

របាយការណ៍ព័ត៌មានបាននិយាយថា អ្នកទេសចរអាចស្រវឹងស្រាដែលមានជាតិមេតាណុលជាសារធាតុគីមីពុលឧស្សាហកម្ម ខណៈសារធាតុគ្មានពណ៌ និងគ្មានក្លិននេះ ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងគ្រឿងស្រវឹង ហើយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដបានណែនាំថា ការផឹកតិចបំផុត ២៥ មីលីលីត្រអាចបណ្តាលឱ្យស្លាប់បាន។
ជាមួយគ្នានេះការិយាល័យ Commonwealth និងអភិវឌ្ឍន៍បរទេសរបស់ចក្រភពអង់គ្លេសក៏បានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើររបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីគ្រោះថ្នាក់នៃការពុលមេតាណុលនៅក្នុងប្រទេសឡាវ ដោយព្រមានថាសារធាតុនេះត្រូវបានប្រើប្រាស់ក្នុងការផលិតក្លែងក្លាយនៃម៉ាកស្រាល្បីឈ្មោះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់