Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុន​បង្ហាញ​ឆន្ទៈដោះស្រាយ​​ជម្លោះ​ដែន​កោះ​ជាមួយរុស្ស៊ី ដែលផ្អាក​​ការសន្ទនា​​ព្រោះសង្គ្រាមអ៊ុយក្រែន​

បានផុស

នៅ

ប្រទេសជប៉ុន​ដែល​​មើល​ឃើញ​​​​ទំនាក់​ទំនងរបស់ខ្លួន​​ជាមួយ​រុស្ស៊ី​ធ្លាក់​ចុះ​ដុន​ដាប​​ចាប់​តាំងពីសង្គ្រាម​​អ៊ុយក្រែន​បានផ្ទុះ​ឡើង ​នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ​ដែល​លើក​​កាន់​អំណាច​​កាល​ពីថ្ងៃទី​១ខែ​​តុលា​ បាន​បង្ហាញ​ជំហរ​ដោះស្រាយ​​បញ្ហា​បូរភាព​ទឹកដី​ជាមួយរុស្ស៊ី​​ដោយ​ផ្អែក​លើ​​​សន្ធិសញ្ញា​ដែលមាន​​​ស្រាប់​​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ​ថ្លែងនៅ​ក្នុងរដ្ឋសភា​កាល​ថ្ងៃទី២៩។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយករដ្ឋមន្ត្រី​ជប៉ុន បាននិយាយទៅកាន់រដ្ឋសភា​នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ថា​ រដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយ«​បញ្ហាទឹកដី និងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព»​ ជាមួយរុស្ស៊ី ទោះបីជាមានភាពស្មុគស្មាញជាបន្តបន្ទាប់នៅក្នុងទំនាក់ទំនងរុស្ស៊ី-ជប៉ុនក៏ដោយ។

តាមការ​ចុះ​ផ្សាយ​មួយចំនួន បាន​បង្ហាញ​ថា លោក​នាយរដ្ឋមន្ត្រី​បានកត់សម្គាល់ថា៖«ទំនាក់ទំនងរុស្ស៊ី-ជប៉ុនបច្ចុប្បន្នស្ថិតក្នុងស្ថាន​ភាព​​អន់​ខ្លាំងណាស់​ ប៉ុន្តែប្រទេសរបស់យើងនឹងបន្តស្វែងរកដំណោះស្រាយចំពោះបញ្ហាទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព»។

​ជប៉ុន​​ដែល​​​នៅ​ជិត​ខាង​រុស្ស៊ី​និង​មានជម្លោះ​ជាមួយរុស្ស៊ី​លើដែន​ដី​កោះ​មួយ​​យ៉ាង​ហោច​២​នៅ​ភាគ​ខាងជើង​ប្រទេស បាន​បង្ហាញ​ជំហរ​គាំទ្រ​អ៊ុយក្រែន​​ជាមួយ​សម្ព័ន្ធ​មិត្តបស្ចឹមប្រទេស​ដោយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏បាន​បណ្តេញ​អ្នក​ការ​​ទូតជប៉ុន​ចេញជាបន្តបន្ទាប់។​

​នាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ​​ទើប​ឡើង​ដឹកនាំ​គណបក្សប្រជាធិបតេយ្យសេរី (LDP) និង​តែង​តាំងជានាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១ខែ​តុលា មុន​ការ​បោះឆ្នោត​សភាជាន់ទាប​នៅ​ថ្ងៃទី​២៧​ខែ​តុលា ដែល​មើល​ឃើញ​គណបក្ស​របស់​លោក និងគណបក្ស​ដៃគូ Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដែលមាន៤៦៥​អាសនៈ។ ក្នុងការ​បោះឆ្នោត​នោះ ​គណបក្ស​ LDP និង​ដៃគូ​​ទទួលបាន​តែង​​២១៥ ខណៈបក្ស​ប្រឆាំង​ទទួលបាន​២៣៣​សំឡេង​​​។  

យោង​តាមទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ទីក្រុងមូស្គូ និងទីក្រុងតូក្យូបាននឹងកំពុងចរចាលើ សន្ធិសញ្ញាសន្តិភាព ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០។ ឧបសគ្គចម្បងគឺបញ្ហានៃយុត្តាធិការលើកោះ Kuril ភាគខាងត្បូង​រុស្ស៊ី និង​ភាគខាងជើ​ង​ជប៉ុន​។

សារព័ត៌មាន​រុស្ស៊ីបន្តថា​ បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះ Kuril ទាំងអស់ត្រូវបានបញ្ចូលទៅក្នុងសហភាពសូវៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានជំទាស់នឹងកម្មសិទ្ធិនៅ​លើ​កោះ​ Iturup, Kunashir និង Shikotan រួមជាមួយនឹងកោះតូចៗជាច្រើនដែលគ្មានមនុស្សរស់នៅ។

បន្ទាប់ពីទីក្រុងតូក្យូបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជុំវិញស្ថានភាពនៅអ៊ុយក្រែន រុស្ស៊ីបានបញ្ឈប់ការចរចាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបញ្ឈប់ការសន្ទនាស្តីពីសកម្មភាពសេដ្ឋកិច្ចរួមគ្នានៅប្រជុំកោះ Kuril ខាងត្បូង។ លើសពីនេះទៀត ទីក្រុងមូស្គូបានច្រានចោលការពង្រីកឋានៈជាដៃគូនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (BSEC) ទៅកាន់ទីក្រុងតូក្យូ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ព្រះនាងតូច ជេនណា នឹងដើរបង្ហាញម៉ូដជាលើកដំបូង ក្នុង Fashion Show រៀបចំដោយលោក អូលីវ៉ាគង់

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជាបង្ក្រាបទីតាំងបទល្មើសអនឡាញប្រព្រឹត្តដោយជនជាតិថៃក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខេត្ត Chiang Mai ជាប់ចំណាត់ថ្នាក់ទី៧ ដែលមានខ្យល់ពុលបំផុតនៅលើពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​ធ្វើសមយុទ្ធ​​រួម​គ្នាទ្រង់ទ្រាយធំ​​មានទាហាន​៥០០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ត្រូវបានដាក់ឱ្យប្រើ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រយោជន៍ពីរដ្ឋដោយស្មើភាព

Sokha Hotels

ព័ត៌មានពេញនិយម