Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លក់អាវុធសរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ដល់តៃវ៉ាន់ ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក 

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកា សហរដ្ឋអាមេរិក បានសម្រេចលក់សព្វាវុធ គ្រឿងបន្លាស់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទាក់ទង សរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលរឿងនេះធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀកខ្លាំងណាស់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាមេរិក, ការលក់ដែលអនុម័តដោយក្រសួងការបរទេស គឺមានគោលបំណងជួយគាំទ្រដល់តៃវ៉ាន់ ឲ្យធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាពិសេសពង្រឹងដល់កងយន្តហោះចម្បាំង F-16 និងដើម្បីរក្សាបាននូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត ហើយការដឹកជញ្ជូនជំនួយនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥។

ការលក់នេះត្រូវប្រកាស ចំពេលប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te រៀបចំចេញដំណើរទៅកាន់កោះសម្ព័ន្ធមិត្តប៉ាស៊ីហ្វិកចំនួនបី ហើយមានការឈប់សម្រាកនៅកោះហាវ៉ៃ និងទឹកដី Guam របស់សហរដ្ឋអាមេរិក។

(រូបថត៖ AP)

សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុតនិងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយចិន។

មួយលើកជាពីរលើក ចិនតែងព្រមានអាមេរិក ជុំវិញការលក់សព្វាវុធឲ្យតៃវ៉ាន់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនខ្វល់ឡើយ ហើយនៅតែបន្តជួយជានិច្ច។ មិនត្រឹមប៉ុណ្ណឹង ចិនក៏ឧស្សាហ៍ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ផងដែរ ជាពិសេសសមយុទ្ធបាញ់គ្រាប់ពិត ដោយមានម្តងនោះ ទីក្រុងប៉េកាំង ប្រកាសក្តែងៗថា សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការត្រៀមដាក់ទណ្ឌកម្មទីក្រុងតៃប៉ិ។ 

កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់និយាយថា យន្តហោះយោធាចិនចំនួន១៨គ្រឿង, នាវាកងទ័ពជើងទឹក៧គ្រឿង និងបាឡុងចំនួន២ ត្រូវបានឃើញហោះឆ្វែលតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ ជឿ​ថា អាមេរិក​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្លួន ក្រោយ​ការ​បោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម