Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម អនុម័ត​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​តម្លៃ ៦៧​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍បានអនុម័តការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុងហូជីមិញ ក្នុងតម្លៃប៉ាន់ស្មានចំនួន ៦៧​ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែរថភ្លើង​ថ្មី​នេះ នឹងលាតសន្ធឹងប្រវែង ១ ៥៤១​គីឡូម៉ែត្រ ហើយ​ត្រូវបានគេរំពឹងថានឹងធ្វើដំណើរក្នុងល្បឿនរហូតដល់ ៣៥០​គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយការធ្វើដំណើរពី ៣០​ម៉ោងបច្ចុប្បន្នមកត្រឹមតែ ៥​ម៉ោងប៉ុណ្ណោះ។

ការសាងសង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ​២០២៧ ហើយវៀតណាមសង្ឃឹមថា រថភ្លើងដំបូងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ​២០៣៥។

ផ្លូវ​រថភ្លើងនេះ នឹងឆ្លងកាត់ខេត្ត-ក្រុងចំនួន​២០ ដែលមានស្ថានីយអ្នកដំណើរចំនួន​២៣​ និងស្ថានីយដឹកជញ្ជូនចំនួន៥។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា វានឹងដឹកជញ្ជូនទាំងមនុស្ស និងទំនិញ ហើយនឹងបម្រើគោលបំណងការពារជាតិផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Danh Huy បាននិយាយថា គម្រោងនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនដែលកំពុងកើនឡើង ហើយការសិក្សាជាច្រើនបានបញ្ជាក់ពីតម្រូវការសម្រាប់ជម្រើស​ល្បឿន​លឿនជាងមុននៅលើច្រករបៀងខាងជើងទៅខាងត្បូង​ប្រទេស។

លោក​បាន​បន្ត​ថា​៖ «​គម្រោង​នេះ​គឺ​ជា​ចំណុច​សំខាន់​សម្រាប់​ការ​រៀបចំ​រចនាសម្ព័ន្ធ​ភាគហ៊ុន​ដឹកជញ្ជូន​ឡើង​វិញ និង​បម្រើ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​លោត​ផ្លោះ​របស់​វៀតណាម​ទៅ​ក្នុង​យុគសម័យ​ថ្មី​នៃ​កំណើន​»​។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយ​ថា វៀតណាមនឹងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិក្នុងស្រុកសម្រាប់គម្រោងនេះ ប៉ុន្តែអាចពិចារណាលើប្រាក់កម្ចីពីបរទេស បើពួកគេមានតម្លៃសមរម្យ និងមិនមានការរឹតបន្តឹង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម