ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកមីយ៉ាន់ម៉ា បាញ់ទូកនេសាទថៃ បណ្ដាលឲ្យស្លាប់ម្នាក់ និងចាប់ឃាត់ខ្លួន៣១នាក់
មន្ត្រីនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍បានបើកការបាញ់ប្រហារលើក្រុមទូកនេសាទថៃ ដែលបណ្តាលឲ្យអ្នកនេសាទម្នាក់លង់ទឹកស្លាប់ ហើយបានឃាត់ខ្លួនអ្នកនេសាទ ៣១នាក់។

លោក Thanatip Sawangsang បានប្រាប់ថា ទូកនេសាទថៃចំនួន២គ្រឿងក្នុងចំណោម១៥ ត្រូវបានបណ្តេញចេញ បន្ទាប់ពីពួកគេបានធ្វើដំណើរក្នុងចម្ងាយចន្លោះពី ៧,៤ ទៅ ១០,៦គីឡូម៉ែត្រ នៅក្នុងដែនទឹករបស់ប្រទេសមីយ៉ាន់ម៉ា។
លោក Thanatip បានបន្ថែមថា អ្នកនេសាទ៣នាក់បានលោតចូលទៅក្នុងទឹកក្នុងអំឡុងពេលកើតហេតុ ដោយម្នាក់បានលង់ទឹកស្លាប់ ខណៈដែល២នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកថៃ។
លោក Thanatip បានបន្តថា អ្នកនេសាទ ៣១នាក់នៅលើទូកមួយគ្រឿង ត្រូវបានចាប់ឃាត់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាក្នុងអំឡុងពេលនៃការប៉ះទង្គិច។ កងទ័ពជើងទឹកថៃកំពុងស្ថិតក្នុងការចរចារ ដើម្បីធានាការដោះលែងពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ក្រសួងក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីស្វែងរកការដោះលែងអ្នកនេសាទ និងវាយតម្លៃថាតើមានការរំលោភច្បាប់អន្តរជាតិណាមួយបានកើតឡើងដែរឬក៏អត់។
នាយកដ្ឋានជលផលក្នុងខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ ដែលមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសមីយ៉ាន់ម៉ា បានជំរុញឲ្យទូកនេសាទថៃប្រុងប្រយ័ត្ននៅពេលធ្វើដំណើរជិតព្រំដែន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ