ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា សង្គ្រាមបានបំផ្លាញអាកាសយានដ្ឋានស៊ីវិលរបស់ខ្លួនស្ទើរតែអស់
អាកាសយានដ្ឋានស៊ីវិលចំនួន១៥ របស់អ៊ុយក្រែន ត្រូវបានខូចខាតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន នៅក្នុងខែកុម្ភៈឆ្នាំ២០២២។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤។
អ៊ុយក្រែន មានអាកាសយានដ្ឋានស៊ីវិលសរុបចំនួន២០ ហើយបច្ចុប្បន្នបាននិងកំពុងស្វែងរកមធ្យោបាយ ដើម្បីបើកផ្នែកខ្លះនៃដែនអាកាសចរណ៍របស់ខ្លួន ខណៈអាកាសចរណ៍ស៊ីវិលទាំងនោះត្រូវបានបិទទាំងស្រុងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
ប្រជាជនអ៊ុយក្រែនដែលចង់ហោះហើរទៅបរទេស បច្ចុប្បន្នត្រូវធ្វើដំណើរតាមផ្លូវគោក ឬផ្លូវដែកទៅកាន់ប្រទេសជិតខាង ដើម្បីបន្តជើងហោះហើរ។ សម្រាប់អ្នករស់នៅភាគខាងកើត ការធ្វើដំណើរចេញពីអ៊ុយក្រែនអាចចំណាយពេលមួយថ្ងៃ។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Ukrinform បានដកស្រង់សម្តីលោក Shmyhal ដែលបាននិយាយនៅក្នុងសន្និសីទដឹកជញ្ជូនថា៖ «យើងបានធ្វើការវាយតម្លៃលើហានិភ័យ និងកំណត់តម្រូវការរបស់កងកម្លាំងការពារដែនអាកាស ដើម្បីបើកផ្នែកខ្លះនៃដែនអាកាសចរណ៍»។
លោកបានបន្តថា៖ «បញ្ហាសន្តិសុខ និងស្ថានភាពយោធានៅតែជាគន្លឹះសំខាន់នៃការសម្រេចចិត្តនេះ»។
លោក Shmyhal បានបន្ថែមថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែនជិត៦០លើកក្នុងរយៈពេល៣ខែចុងក្រោយនេះ ដោយបានបំផ្លាញគ្រឿងបរិក្ខារជិត៣០០កន្លែង និងនាវាស៊ីវិល២២គ្រឿង៕
ដោយ៖ ឈាង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤