Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

បានផុស

នៅ

ក្រុមឧទ្ទាមហ៊ូទី បានបញ្ជាក់ពីការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ទៅលើគោលដៅនៅកណ្តាលប្រទេសអ៊ីស្រាអែល ដែលរឿងនេះធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មី។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ អ្នកនាំពាក្យក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនលោក Yahya Saree និយាយថា «កងកម្លាំងមីស៊ីលយេម៉ែន បានបាញ់មីស៊ីល Palestine 2 វាយប្រហារលើគោលដៅសំខាន់ក្នុងទីក្រុង Tel Aviv ហើយបេសកកម្មនោះ ទទួលជោគជ័យទាំងស្រុង»។

មីស៊ីល Palestine 2 (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ ភាគីអ៊ីស្រាអែលបានបញ្ជាក់ពីការរងរបួសមនុស្សចំនួន៤នាក់ ​ប៉ុន្តែមិនបញ្ជាក់ពីការខូចខាតអ្វីទេ ហើយក្រុមហ៊ូធី ក៏មិនប្រាប់លម្អិតអំពីការវាយប្រហារនេះដែរ។

មីស៊ីល Palestine 2 ផលិតនៅយេម៉ែន ត្រូវគេអះអាងថា អាចធ្វើដំណើរលឿនជាងសំឡេង១៦ដង ពោលគឺហោះក្នុងល្បឿន ១៩ ៧៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាប្រើឥន្ធនៈរឹង ហើយអាចវាយប្រហារគោលដៅនៅក្នុងរយៈចម្ងាយ ២ ១៥០គីឡូម៉ែត្រ។

នេះមិនមែនទើបលើកដំបូងឡើយដែល ក្រុមហ៊ូធី យកមីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារគោលដៅក្នុងប្រទេសអ៊ីស្រាអែល។ កាលពីខែមិថុនា ចលនាប្រដាប់អាវុធយេម៉ែនមួយនេះ ក៏បានអះអាងវាយប្រហារភាគកណ្តាលអ៊ីស្រាអែល ជាមួយមីស៊ីលហោះក្នុងល្បឿន ១០ ៦៤៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។  

សូមបញ្ជាក់ថា ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល និងកប៉ាល់ដឹកទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលឆ្លងកាត់សមុទ្រក្រហមកាលពីចុងឆ្នាំមុន ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវរងទុក្ខវេទនាដោយស្នាដៃអ៊ីស្រាអែល ចាប់តាំងពីពួកគេបើកប្រតិបត្តិការយោធា សងសឹកក្រុមហាម៉ាសកាលពីដើមខែតុលាឆ្នាំមុនមក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សកម្មប្រយុទ្ធ​ហ៊ូធី​​នៅយេម៉ែន​បង្កើន​ការ​អុកឡុក​នៅ​សមុទ្រ​ក្រហម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម